ដឹងថាតារា៥ ដួងនេះត្រូវផលិតកម្មហាមមិនឱ្យពួកគេញ៉ាំអ្វីខ្លះដែរទេ?
ធ្វើជាតារាមិនមែនត្រូវផ្តោតលើតែរឿងច្រៀង និងរាំតែប៉ុណ្ណោះគឺគ្រប់គ្រាន់នោះទេ ការហាត់ប្រាណ និងការកំណត់របបអាហារដ៏តឹងរឹងក៏ជាផ្នែកមួយនៃអាជីពរបស់ពួកគេផងដែរ ព្រោះរាងរៅ និងរូបសម្រស់គឺជាអ្វីដែលតារាគ្រប់ដួងត្រូវតែប្រិតប្រៀងថែជាទីបំផុត។ ខាងក្រោមនេះជាបម្រាមអាហារដែលផលិតកម្មហាមមិនឱ្យតារាចម្រៀងរបស់ខ្លួនញាំ៖ ១. នំប៉័ង ស្រីស្រស់ Seolhyun ក្រុម AOA ឱ្យដឹងថា ជាធម្មតានាងពិតជាចូលចិត្តញ៉ាំនំប៉័ងខ្លាំងណាស់។ តែចំពោះអ្នកដែលត្រូវរក្សារាងរៅពិតជាមិនអាចញ៉ាំនំប៉័ងនេះបានទេ...