ដោះស្រាយបញ្ហាទល់លាមកតាមបែបងាយៗដោយប្រើប្រេងអូលីវជាគោល
អាការទល់លាមកតែងកើតមាននៅពេលដែលប្រព័ន្ធរំលាយអាហាររបស់អ្នកបំពេញមុខងារមិនបានល្អដោយមានភាពយឺតយ៉ាវក្នុងការកិនបំបែកបំណែកអាហារទាំងអស់ឱ្យបានទាន់ពេលវេលា ដែលជាហេតុធ្វើឱ្យអ្នកមានអារម្មណ៍ថាទល់ពោះ ពិបាកបត់ជើង ឬបត់ជើងមិនចេញជាដើម។ ខាងក្រោមនេះជាវិធីងាយៗក្នុងការដោះស្រាយបញ្ហាទល់លាមក៖ ១. ប្រេងអូលីវ និងកាហ្វេ បើអ្នកជាអ្នកខ្វះកាហ្វេមិនបាន គួរសាកល្បងវិធីនេះពេលមានបញ្ហាទល់លាមក។ ដាក់ប្រេងអូលីវមួយស្លាបព្រាបាយចូលក្នុងកាហ្វេមួយពែងដែលអ្នកទទួលទាន ហើយផឹកវាទាំងនៅពោះទទេមិនទាន់ញ៉ាំអី។ ២. ប្រេងអូលីវ និងចេក យកប្រេងអូលីវមួយស្លាបព្រាបាយលាយជាមួយនឹងចេកដែលអ្នកបានចិតជាដុំតូចៗក្នុងពែងមួយ...