ការហាត់ប្រាណហាក់ជាជម្រើសសុខភាពមួយដែលជានិន្នាការរួមនាពេលបច្ចុប្បន្ននេះរបស់មនុស្សភាគច្រើន ព្រោះការរងសម្ពាធពីកត្តាបរិស្ថាន និងចំណីអាហារធ្វើឱ្យគ្រប់គ្នាមានការបារម្ភយ៉ាងខ្លាំងពីស្ថានភាពសុខភាពខ្លួនទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ហេតុនេះហើយទើបពួកគេជ្រើសយកការហាត់ប្រាណដើម្បីបញ្ចេញជាតិពុលទាំងនោះពីក្នុងរាងកាយមកវិញតាមញើស។ លើសពីនេះទៅទៀត អ្នកខ្លះក៏បានបែកគំនិតចង់ហាត់ប្រាណដើម្បីឱ្យមានសាច់ដុំ និងមានរាងរៅស្អាតផងដែរ។ ដោយសារតែបែបនេះហើយទើបបានជានៅកម្ពុជាយើងឃើញមានក្លឹបហាត់ប្រាណជាច្រើនត្រូវបានគេបើកនៅតាមទីនានា។ នៅគ្រប់ក្លឹបហាត់ប្រាណតែងមានដាក់តាំងរូបតារាសាច់ដុំល្បីៗដែលបានរចនារាងរៅតាមរយៈការហ្វឹកហាត់របស់ពួកគេ ហើយពេលបានឃើញរូបអ្នកទាំងនោះ បណ្តាអ្នកហ្វឹកហាត់ទាំងអស់ក៏មានក្តីស្រមៃចង់ឱ្យខ្លួនបានដូចបុគ្គលណាមួយដែលពួកគេឃើញក្នុងរូបទាំងនោះផងដែរ។ ក្នុងវីដេអូខាងលើជាតារាសាច់ដុំបរទេសដែលជាប់ជាអ្នកមានសាច់ដុំស្អាតប្រចាំឆ្នាំ២០១៦ ។ បើប្រិយមិត្តទាំងអស់ចង់បានសាច់ដុំ និងរាងស្អាតដូចអ្នកហាត់សាច់ដុំ...