កាបូបស្ពាយម៉ូតថ្មី ឃើញហើយ ហៀរទឹកមាត់!
ការច្នៃប្រឌិតរបស់មនុស្សគ្មានដែនកំណត់ សូម្បីតែកាបូបស្ពាយក៏អាចច្នៃជារូបរាងនំ និងបង្អែមបានដែរ។ ដូចដែលបានឃើញ អ្នករចនាម៉ូតម្នាក់ឈ្មោះក្រៅហៅថា Rommy de Bommy បានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតជក់ចិត្តដិតអារម្មណ៍នឹងការរចនាគ្រឿងអលង្ការរបស់នាងជាលក្ខណៈម្ហូបអាហារប្រហែលជា ២ឆ្នាំមកហើយ។ អ្វីដែលពិសេសជាងនេះទៀត នៅពេលនេះ នាងថែមទាំងបានរចនាកាបូបស្ពាយនារីឱ្យក្លាយជារូបរាងនំខេក និងនំផ្សេងៗបានយ៉ាងស្រស់ស្អាតទៀតផង។ មហាមាស ជឿថារូបរាងកាបូបទាំងនេះអាចនឹងធ្វើឱ្យអ្នកចូលចិត្តទទួលទានអាហារ មានការស្រក់ទឹកមាត់មិនតិចទេនៅពេលដែលបានឃើញកាបូបម៉ូតថ្មីមួយនេះ។...