Category Archives: ការលើកទឹកចិត្ត (Motivation)

Order By
Filter
Tweet about this on TwitterPin on PinterestShare on LinkedInShare on Google+Email this to someoneShare on FacebookShare on VkontakteShare on Odnoklassniki

អ្នករៀនបាន​ខ្ពស់​មិន​ប្រាកដ​ថា​ជា​អ្នក​មាន អ្នក​មាន​មិន​ប្រាកដ​ថា​ជា​អ្នក​រៀន​បាន​ខ្ពស់

ពាក្យមួយឃ្លាដែល​គេ​លើក​ឡើង​ថា “អ្នក​រៀន​បាន​ខ្ពស់​មិន​ប្រាកដ​ថា​នឹង​ក្លាយ​ជា​អ្នក​មាន ហើយ​អ្នក​ក្លាយ​ជា​អ្នក​មាន​មិន​ប្រាកដ​ថា​ជា​អ្នក​រៀន​បាន​ខ្ពស់” ពិត​ជា​មិន​ខុស​នោះ​ទេ ពោល​គឺ​ក្រៅ​ពី​ការ​អប់រំ ឬ​ចំណេះ​ដឹង នៅ​មាន​កត្តា​រួម​ផ្សំ​ជា​ច្រើន​ទៀត​ដែល​អាច​ឱ្យ​យើង​ក្លាយ​ជា​អ្នក​មាន​បាន​។ ជាក់​ស្តែង មាន​បុគ្គល​ល្បីៗ​ជា​ច្រើន​ដែល​មិន​បាន​រៀន​ឱ្យ​ចប់​ថ្នាក់​ត្រឹម​ត្រូវ តែ​ពួក​គាត់​បែរ​ជា​អាច​ក្លាយ​ជា​អ្នក​មាន និង​ល្បី​បាន។ ខាង​ក្រោម​នេះ​សុទ្ធ​តែ​ជា​អ្នក​ដែល​មិន​បាន​រៀន​ចប់​ថ្នាក់ តែ​បាន​ក្លាយ​ខ្លួន​ជា​អ្នក​មាន​ និង​ល្បី​ល្បាញ​៖ ១. Richard...
Tweet about this on TwitterPin on PinterestShare on LinkedInShare on Google+Email this to someoneShare on FacebookShare on VkontakteShare on Odnoklassniki

រូបថតក្មេងស្រី​កំពុង​អង្គុយ​សុំទាន​បណ្តើរ ធ្វើ​កិច្ច​ការ​សាលា​បណ្តើរ ឃើញ​ហើយ​រំជួល​ចិត្ត

លើដងផ្លូវនាអាកាស​ធាតុ​ដ៏​ត្រជាក់ ក្រោម​ម្លប់​ឈើ​មួយ​ដើម​ជា​ដំបូល ក្បែរ​បង្គោល​ខណ្ឌ​ព្រំ​ចិញ្ចើម​ថ្នល់ ក្រឡេក​មើល​មក​លើ​កម្រាល​បេតុង​ក្បែរ​នោះ អ្នក​ដំណើរ​ទាំង​ឡាយ​ឃើញ​ក្មេង​ស្រី​តូច​ម្នាក់​គ្រប​កាយ​ដោយ​អាវ​រងា​ពណ៌​ក្រហម គ្រលំ​ភួយ​ចាស់​ក្រាស់​មួយ​នៅ​លើ​ក្បាល​កំពុង​អង្គុយ​សុំទាន​ជាមួយ​ឪពុក។ ស្រីតូចម្នាក់នេះ​ឈ្មោះ​ជី ហុងហុង (Ji Honghong) អាយុ ៦ ឆ្នាំ និង​ជា​សិស្ស​ថ្នាក់​ទី ១ នៃ​សាលា​បឋម​សិក្សា​មួយ។...
Tweet about this on TwitterPin on PinterestShare on LinkedInShare on Google+Email this to someoneShare on FacebookShare on VkontakteShare on Odnoklassniki

មុខ​មាត់​ធម្មជាតិ​ និង​​មាន​ផាត់​ម្សៅ​របស់​តារា​ស្រី​ចិន​ កូរ៉េ និង​អឺរ៉ុប​​ មុខ​​ណា​ស្រស់ស្អាត​ជាង​?

ក្នុង​ក្រសែ​ភ្នែក​របស់​សាធារណជន​ តារា​ល្បី​គឺ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ និង​គួរ​ឱ្យ​ស្ងើច​សរសើរ​ ជាពិសេស​ក្នុង​ពេល​ដែល​ពួក​គេ​បង្ហាញ​ខ្លួន​ឱ្យ​គេ​​ឯង​បានឃើញ​ជា​សាធារណៈ​។ ដោ​យ​មាន​ការ​រំពឹង​ចង់​បាន​ខ្ពស់​ពី​អ្នក​គាំ​ទ្រ​ តារា​ល្បីៗ​តែង​តែ​តុប​តែង​មុខ​មាត់​ខ្លួន​ឱ្យ​មើល​ស្រស់​ស្អាត​ជានិច្ច​ និង​ដើម្បី​ឱ្យ​ស៊ី​ជា​មួយ​នឹង​ម៉ាស៊ីន​ថត​រូប​។ យើង​សង្កេត​ឃើញ​ថា​ពួក​គេ​តែងបង្ហាញ​ខ្លួនយ៉ាង​ស្រស់​ស្អាតគួរ​ឱ្យ​ចង់​គយ​គន់​​​ក្នុងកម្មវិធី​​ទូរទស្សន៍​ ​​ភាព​យន្ត​ផ្សេង​ៗ ឬក៏​រូប​នៅ​លើ​ក្រប​ទស្សនា​វដ្ដី​។ ប៉ុន្តែ​សួរ​ថា តើ​ពួក​គេ​ពិត​ជា​ស្រស់​ស្អាត​គ្មាន​កន្លែង​ទាស់​ភ្នែក​គ្រប់​ពេល​ដែរ​ទេ​? មើល​មុខ​ធម្មជាតិ​​ និង​មុខ​មាន​ផាត់​ម្សៅ​របស់​ពួក​គេ​ទៅមើល​តើ​ខុស​ប្លែក​ពី​គ្នាយ៉ាង​ណា​ទៅ​។​ តោះ​ប្រិយ​មិត្ត​ទៅ​មើល​រូប​ភាព​ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​នេះដែល​​ស្តែង​ចេញ​នូវ​លក្ខណៈ​ពីធម្មជាតិ​ពិត​ប្រាកដ​របស់​ពួក​គេ​។ ១. “មីណា...
Tweet about this on TwitterPin on PinterestShare on LinkedInShare on Google+Email this to someoneShare on FacebookShare on VkontakteShare on Odnoklassniki

ទម្លាប់ដ៏​មាន​ប្រសិទ្ធ​ភាព​ទាំង ៨ ដែល​ធ្វើ​ឱ្យ​ បៀល ហ្កេតស៏ ក្លាយ​ជា​មហា​​សេដ្ឋី​ទ្រព្យ​ច្រើន​ជាង​គេ​បំផុត​លើ​លោក

និយាយដល់ឈ្មោះ​ បៀល ហ្កេតស៏ (Bill Gates) គ្រប់​គ្នា​ពិត​ជា​ស្គាល់ ព្រោះ​បុរស​ម្នាក់​នេះ​គឺ​ជា​កំពូល​អ្នក​មាន ឬ​ក៏​ជា​មហាសេដ្ឋី​ពិភព​លោក​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​ផង​ដែរ​។ រំលឹក​ឡើង​វិញ​ផង​ដែរ​ថា មហា​សេដ្ឋី​រូប​នេះ​ធ្លាប់​បាន​បោះ​បង់​ការ​សិក្សា ព្រោះ​តែ​លោក​បាន​សម្លឹង​ឃើញ​ឱកាស​មួយ​ដែល​ធ្វើ​ឱ្យ​រូប​គាត់​ក្លាយ​ជា​បុគ្គល​ជោគ​ជ័យ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ ប្រភព​ពី​គេហទំព័រ “អាយអែនស៊ី” (www.inc.com) បាន​ឱ្យ​ដឹង​ថា មហាសេដ្ឋី​រូប​នេះ​មាន​ទម្លាប់​ដ៏​មាន​ប្រសិទ្ធ​ភាព...
Tweet about this on TwitterPin on PinterestShare on LinkedInShare on Google+Email this to someoneShare on FacebookShare on VkontakteShare on Odnoklassniki

វិធីជម្នះ​កង្វល់ និង​រក្សា​ចិត្ត​ឱ្យ​ស្ងប់​​ពេល​អ្នក​កំពុង​ប្រឈម​នឹង​បញ្ហា

ទុក្ខកង្វល់ មិន​ថា​ជា​តូច​ឬ​ធំ ធ្ងន់​ឬ​ស្រាល​ទៅ​តាម​ទំហំ​តែង​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​គ្នា​ដោយ​មិន​អាច​អាក់​ខាន​បាន​ឡើយ​។ កង្វល់​ធ្វើ​ឱ្យ​មនុស្ស​មាន​ភាព​ច្របូក​ច្របល់​វិល​វល់​ក្នុង​ចិត្ត​រក​កល​នឹង​គិត​អ្វី​មិន​ចេញ សម្រេច​អ្វី​ដោយ​មិន​ប្រាកដ​។ ខាង​ក្រោម​នេះ​ជា​វិធី​ជម្នះ​ទុក្ខ​កង្វល់ និង​ធ្វើ​ឱ្យ​ចិត្ត​មាន​សភាព​ស្ងប់​៖​ ១. បណ្តោយចិត្ត​បំភ្លេច​ចោល ក្នុងស្ថានភាពខ្លះ អ្នក​គិត​ថា​អ្នក​បាន​ទៅ​ដល់​ទី​ទាល់​​ច្រក​​មួយ​​ដែល​គ្មាន​ផ្លូវ​នឹង​អាច​ចាក​ចេញ​មក​វិញ​បាន​។ តែ​ជីវិត​មិន​មែន​បែប​នេះ​នោះ​ទេ​។ នេះ​មិន​មែន​ជា​ទី​បញ្ចប់​របស់​ពិភព​លោក​នោះ​ទេ​។ បើ​សិន​ជា​អ្នក​គិត​ថា​អ្នក​ត្រូវ​ជាប់​គាំង គួរ​បណ្តោយ​ឱ្យ​ទាំង​ពេល​វេលា និង​ស្ថាន​ភាព​នោះ​ហួស​ទៅ​ច៎ោះ​។...
Tweet about this on TwitterPin on PinterestShare on LinkedInShare on Google+Email this to someoneShare on FacebookShare on VkontakteShare on Odnoklassniki

ជីវិតតស៊ូមុន​នឹង​ក្លាយ​ជា​អ្នក​មាន​របស់​សេដ្ឋី​អាល្លឺម៉ង់​មួយ​រូប

ចំពោះមនុស្សដែល​មិន​កើត​មក​លើ​គំនរ​មាស​ប្រាក់ ដំណើរ​ឈាន​ទៅ​ក្លាយ​ខ្លួន​ជា​អ្នក​មាន ឬ​រហូត​ដល់​វណ្ណៈ​សេដ្ឋី​ពិត​ជា​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​រយ​ពាន់​ជំពូក​។ ដើម្បី​បាន​សម្រេច​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​មាន​ដែល​ឧប្បត្តិក​ចេញ​ពី​ក្នុង​ចិត្ត វា​មិន​មែន​ជារឿង​ចៃដន្យ​នោះ​ទេ តែ​វា​គឺ​ជា​គម្រោង​ដែល​ប្រសូត្រ​ចេញ​ពី​គំនិ​ត​គិត​ហើយ​ រិះ​រក​មុន​នឹង​ចាប់​ផ្តើម​ធ្វើ​របស់​យើង​ទៅ​វិញ​ទេ​។ ជាក់ស្តែង សេដ្ឋី​អាល្លឺម៉ង់ វ៏យ ៣៨ ឆ្នាំ យុតតា (Yotta) បាន​បង្ហើប​គម្រប​ទំព័រ​ជីវិត​ក្នុង​អតីត​កាល​របស់​ខ្លួន​ឱ្យ​គ្រប់​គ្នា​ដឹង​ថា​៖ “ជីវិត​របស់​ខ្ញុំ​មិន​មែន​ពោរពេញ​ដោយ​ភាព​ប្រណិត...
Tweet about this on TwitterPin on PinterestShare on LinkedInShare on Google+Email this to someoneShare on FacebookShare on VkontakteShare on Odnoklassniki

ធ្វើ​ដូច​ម្ត៉េច​ដើម្បី​កម្ចាត់​អារម្មណ៍​ទុទិ្ទដ្ឋិ​និយម​ចេញ​ពី​ក្នុង​ខ្លួន

តើ​អ្នក​តែង​តែ​គិត​ថា​ជីវិត​អ្នក​ពោរ​ពេញ​ដោយ​ការ​លំបាក និង​ការ​តស៊ូ​ត្រដាបត្រដួស? តើ​អ្នក​តែង​បារម្ភ​ថា​អ្នក​មិន​អាច​តស៊ូ​ឈ្នះ​ស្ថាន​ភាព​លំបាក​មួយ​ទេ​មែន​ទេ? តើ​អ្នក​តែង​គិត​ថា​ខ្លួន​ឯង​ជាប់​គាំង និង​មិន​អាច​អភិវឌ្ឍ​គុណ​ភាព​ជីវិត​បាន​មែន​ទេ? តើ​អ្នក​តែង​តែ​គិត​ថា​អនាគត​របស់​អ្នក​នឹងមិន​អាច​ធ្វើ​ដំណើរ​ដល់​កន្លែង​ល្អ​មួយ​មែន​ទេ? ប្រសិន​បើ​អ្នក​ពិត​ជា​មាន​អារម្មណ៍​បែប​នេះ​ញឹក​ញាប់ នោះ​មាន​ន័យ​ថា​អ្នក​កំពុង​តែ​ជាប់​ជំពាក់​ជាមួយ​នឹង​បិសាច​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា ភាព​ទុទិ្ទដ្ឋិ​និយម​ហើយ។ ចុះ ត្រូវ​ធ្វើ​ដូច​ម៉្តេច​ដើម្បី​កម្ចាត់​បញ្ហា​នោះ​ចេញ​​ពី​ក្នុង​ខ្លួន? ចម្លើយ​គឺ​អ្នក​គប្បី​បង្កើត​គំនិត​សុទិដ្ឋិ​និយម​ឱ្យ​បាន​ច្រើន​ដើម្បី​បណ្តេញ​គំនិត​ទុទ្ទិដ្ឋិ​និយម​នោះ​ចេញ​ពី​ក្នុង​ខ្លួន​ឱ្យ​ជ្រះ​ស្រឡះ។ តោះ មើល​​វិធី​សាស្ត្រ​ប៉ុន្មាន​យ៉ាង​នេះ​ទាំង​អស់​គ្នា៖ ១. លំហាត់​ប្រាណ​បែប​យ៉ូហ្គា...
Tweet about this on TwitterPin on PinterestShare on LinkedInShare on Google+Email this to someoneShare on FacebookShare on VkontakteShare on Odnoklassniki

អាថ៌​កំបាំង​ដែល​ជួយ​ឱ្យ​អ្នក​មាន​ភាព​រីករាយ​ពិត​ប្រាកដ

បើ​ត្រូវ​ចោទ​ជា​សំណួរ​ថា​មាន​រូប​មន្ត​អាថ៌​កំបាំង​អ្វី​ដើម្បី​ទទួល​បាន​សេចក្តី​រីក​រាយ​ដែរ​ទេ? ចម្លើយ គឺ​មាន។ ប៉ុន្តែ​ដោយ​សារ​តែ​សព្វ​ថ្ងៃ យើង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​បាន​បង្កើត​ជំនឿ​​​ឱ្យ​យើង​ជឿថា​មនុស្ស​ម្នាក់​អាច​រក​ឃើញ​ភាព​រីក​រាយ​បាន​ពី​ស្ថាន​ភាព​ខាង​ក្រៅ​ជា​ជាង​អារម្មណ៍​ដែល​នៅ​ក្នុង​ខ្លួន ដូច្នេះ​ទើប​មនុស្ស​មួយ​ចំនួន​ធំ​មិន​បាន​ដឹង​ច្បាស់​ពី​អត្ថ​ន័យ​នៃ​អារម្មណ៍ និង​ភាព​រីក​រាយ​ពិត​ប្រាកដ។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន​ ដែល​​ជួយ​ឱ្យ​អ្នក​ដឹង​ថា​សេចក្តី​រីក​រាយ​ដែល​កើត​ចេញ​ពី​ក្នុង​ចិត្ត​តើ​វា​មាន​សេចក្តី​សុខ​ខ្លាំង​ប៉ុណ្ណា? ១. ទទួល​ស្គាល់​ខ្លួន​ឯង មិន​ខ្វល់​ថា​អ្នក​ជា​អ្វី មាន​ស្ថាន​ភាព​ដូច​ម្តេច និយាយ​អ្វី ឬ​ទៅ​កន្លែង​ណា មនុស្ស​នៅ​ជុំ​វិញ​អ្នក​តែង​តែ​មាន​ពាក្យ​ដែល​និយាយ​ពី​អ្នក...
Tweet about this on TwitterPin on PinterestShare on LinkedInShare on Google+Email this to someoneShare on FacebookShare on VkontakteShare on Odnoklassniki

គន្លឹះ​ពង្រឹង​ក្តី​ស្រមៃរបស់​អ្នក​​ឡើង​​វិញ​បន្ទាប់​ពី​ជួប​ប្រទះ​ភាព​បរាជ័យ

បរាជ័យ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ផ្សង​ព្រេង​ដេញ​តាម​ក្តី​ស្រមៃ​របស់​អ្នក ប៉ុន្តែ​មិន​មាន​មែន​ន័យ​ថា​ពេល​ដែល​អ្នក​ជួប​ប្រទះ​វា ​អ្នក​មិន​ឈឺ​ចាប់​នោះ​ទេ។ ភាព​បរាជ័យ ការ​ឈឺ​ចាប់​ក្នុង​ចិត្ត និង​ខ្វះ​ការ​លើក​ទឹក​ចិត្ត​អាច​នឹង​ធ្វើ​ឱ្យ​យើង​ចង់​ចុះ​ចាញ់ និង​បោះ​បង់​ក្តី​ស្រមៃ​ចោល។ ប៉ុន្តែ បើ​ទោះ​ជា​អ្នក​ឈឺ​ចាប់​យ៉ាង​ណា ក៏​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឱ្យ​បាក់​ទឹក​ចិត្ត​រហូត​ទាល់​តែ​ស្តា​វិញ​លែង​រួច​ដែរ អ្នក​ចាំ​បាច់​ត្រូវ​ស្វែង​រក​គន្លឹះ​ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង និង​ក្រោក​ឈរ​តស៊ូ​បន្ត​ទៅ​ទៀត។ តើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ដើម្បី​កម្ចាត់​ការ​បាក់​ទឹក​ចិត្ត​ដែល​កើត​ចេញ​ពី​​ភាព​បរាជ័យ? ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​នេះ អ្នក​អាច​សាក​ល្បង​អាន និង​អនុវត្ត​នូវ​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ៖...
Tweet about this on TwitterPin on PinterestShare on LinkedInShare on Google+Email this to someoneShare on FacebookShare on VkontakteShare on Odnoklassniki

គន្លឹះ​ជួយ​ឱ្យ​ជីវិត​រស់​នៅ​ប្រកប​ដោយ​ភាព​សុទិដ្ឋិនិយម

មាន​ជីវិត​​ដែល​ពោរ​ពេញ​ដោយ​ភាព​សុទិដ្ឋិ​និយម​គឺ​ជា​រឿង​ដែល​ចាំ​បាច់​មួយ ប្រសិន​បើ​អ្នក​ចង់​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​សម្បូរ​ដោយ​រឿង​ប្រកួត​ប្រជែង​មួយនេះ​ដោយ​ក្តី​រីក​រាយ។ ជីវិត​មួយ​ដែល​មាន​តែ​រឿង​ទុទ្ទិដ្ឋិ​និយម​ សេចក្តី​បារម្ភ និង​បញ្ហា​ទាក់​ទង​នឹង​ផ្លូវ​ចិត្ត​ សុទ្ធតែ​អាច​ធ្វើ​ឱ្យ​អ្នក​ងាយ​នឹង​ធ្លាក់​ខ្លួន​ឈឺ។ អ្វី​ដែល​សំខាន់ សេចក្តី​បារម្ភ និង​គំនិត​ទុទ្ទិដ្ឋិ​និយម​ទាំង​នោះមិ​ន​អាច​ផ្លាស់​ប្តូរ​អ្វី​បាន​នោះ​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ណែ​នាំ​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្តបាន​ដើម្បី​ទទួល​បាន​ភាព​សុទិដ្ឋិ​និយម​ច្រើន​នៅ​ក្នុង​ជីវិត៖ ១. រស់​នៅ​សាមញ្ញ រឿង​ធំ​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​មាន​បញ្ហា​ស្ត្រេស​បំផុត​គឺ​ការ​ងប់​ងល់​នឹង​សម្ភារនិយម និង​ប្រកួត​ប្រជែង​ដណ្តើម​ស្នាដៃ​គ្នា​ដោយ​មិន​ខ្វល់​ថា​ត្រូវ​លះ​បង់​អ្វី​ខ្លះ។ ដូច្នេះ ដើម្បី​ទទួល​បាន​ភាព​សុទិដ្ឋិ​និយម​ក្នុង​ខ្លួន...