អតីតសមាជិកក្រុម Wonder Girls កញ្ញា Yubin ប្រាប់ព័ត៌មានបន្ថែមពីអាល់ប៊ុមទោលរបស់នាង
អតីតសមាជិកក្រុមចម្រៀងស្រី Wonder Girls កញ្ញា Yubin បានប្រើទីធ្លានៅខាងក្រៅក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ាសម្រាប់ថតរូបដ៏ស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍របស់នាងសម្រាប់ដាក់ក្នុងទស្សនាវដ្តី ‘Cosmopolitan’។ អំឡុងពេលការធ្វើបទសម្ភាសន៍ កញ្ញា Yubin បានប្រាប់ថាបច្ចុប្បន្ននាងខំប្រឹងធ្វើការជាមួយនឹងអាល់ប៊ុមទោលរបស់នាង! នាងបាននិយាយដូច្នេះ “វាគឺជាអាល់ប៊ុមទោលលើកទីមួយរបស់ខ្ញុំហើយតាំងពីបង្ហាញខ្លួនក្នុងសិល្បៈ ម្ល៉ោះហើយខ្ញុំមានការបារម្ភច្រើនអំពីវា ហើយខ្ញុំចង់ស្វែករកគុណសម្បត្តិដ៏គួរឱ្យទាក់ទាញរបស់ខ្ញុំផ្ទាល់ ដូច្នេះខ្ញុំត្រង់មើលទៅឆ្នាំចាស់ដើម្បីសិក្សាពីខ្លួនឯង”។...