ថ្មីៗនេះ អ្នកប្រើប្រាស់អ៊ីនធឺណេតជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ្នកប្រើប្រាស់អ៊ីនធឺណេតម្នាក់បានឃើញអាល់ប៊ុមមួយចំនួនមានការចុះហត្ថលេខាលើវាដោយតារាមួយចំនួនដាក់បង្ហាញលក់ក្នុងកម្មវិធីលក់របស់មួយទឹកមួយ។ អាល់ប៊ុមទាំងនេះដែលត្រូវបានគេដាក់លក់ក្នុងកម្មវិធីនេះជាកាដូជូនដល់ក្រុមចម្រៀងស្រី CLC ព្រោះតាមទម្លាប់ ពេលក្រុមនីមួយៗចេញអាល់ប៊ុមដំបូង ពួកគេតែងឱ្យអាល់ប៊ុមទៅគ្នាទៅវិញទៅមក។ អាល់ប៊ុមនេះត្រូវបានគេឃើញក្នុង Daangn Market ជាទីផ្សារអនឡាញមួយដែលជាកន្លែងអ្នកប្រើប្រាស់អាចដាក់លក់របស់មួយទឹកសម្រាប់លក់ឱ្យអ្នកប្រើផ្សេងទៀតនៅតំបន់ជាមួយគ្នា។ អ្នកប្រើប្រាស់អ៊ីនធឺណេតដែលបានរកឃើញអាល់ប៊ុមដែលដាក់លក់នេះបានចែករំលែករូបភាពមួយចំនួននៃអាល់ប៊ុមទាំងនេះនៅលើបណ្តាញសង្គមមួយ។ បន្ទាប់ពីបានឃើញរូបបង្ហោះទាំងនេះ អ្នកប្រើប្រាស់អ៊ីនធឺណេតផ្សេងទៀតបានបញ្ចេញមតិរិះគន់ថា អ្នកដែលដាក់លក់អាល់ប៊ុមនេះគ្មានអ្នកណាក្រៅពីបុគ្គលិកនៃក្រុមហ៊ុននេះឡើយ។ អ្នកប្រើអ៊ីនធឺណេតនៅកូរ៉េផ្សេងទៀតក៏បញ្ចេញមិតរបស់ពួកគេដូចខាងក្រោម៖ “That’s...