ក្រុមចម្រៀងកូរ៉េល្បីៗទាំងអស់អាចធ្វើជាម៉ូឌែលផ្សព្វផ្សាយផលិតផលបានយ៉ាងល្អសម្រាប់យីហោផលិតផលណាមួយ ពីព្រោះពួកគេមានឥទ្ធិពលលើមនុស្សរាប់លាន រាប់ពាន់លាន នៅទូទាំងពិភពលោក។ សមាជិកក្នុងក្រុមចម្រៀងទាំងនេះភាគច្រើនជាបុគ្គលដែលមានភាពទាក់ទាញខ្លាំងអាចកៀរគរមនុស្សឱ្យជាវផលិតផលណាមួយបានយ៉ាងមានប្រសិទ្ធភាពដែរ និងជាប់ចំណាត់ថ្នាក់ខ្ពស់រាល់ខែ។ ថ្មីៗនេះ អ្នកប្រើប្រាស់អ៊ីនធឺណេតម្នាក់បានចងក្រងបញ្ជីឈ្មោះសមាជិកស្រីក្នុងក្រុមចម្រៀង និងក្រុមចម្រៀងស្រីដែលជាប់ចំណាត់ថ្នាក់លេខ ១ រាល់ខែក្នុងឆ្នាំនេះ។ លទ្ធផលបានបង្ហាញថា ក្រុម BLACKPINK និង Jennie បានជាប់ចំណាត់ថ្នាក់លេខ ១ ច្រើនដងជាងគេក្នុងឆ្នាំនេះ។ #1 ចំណាត់ថ្នាក់សមាជិកក្នុងក្រុមចម្រៀងស្រីដែលមានប្រជាប្រិយភាពជាងគេ...