ឃ្លា “ស៊ូៗ Rosé” ល្បីគ្រប់ទិសទីពេលអ្នកគាំទ្រដឹងថា គេមិនសូវយកចិត្តទុកដាក់ Rosé ដូចសមាជិកផ្សេងក្នុងក្រុម
ឃ្លា #StayStrongRosé ក្នុងអ៊ីនស្តាក្រាមកំពុងទទួលបានការចាប់អារម្មណ៍ពេញពិភពលោកក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះនៅពេលអ្នកគាំទ្រជាច្រើនរកឃើញសារបង្ហោះក្នុងគណនីអ៊ីនស្តាក្រាមមួយចំនួនដោយមានការលើកឡើងថា ទាំង Rosé និងសូម្បីតែឪពុករបស់នាងបានចុច like សារនៅលើអ៊ីនស្តាក្រាមដែលថា នាងមិនត្រូវបានគេយកចិត្តទុកដាក់ដូចសមាជិកនីមួយៗក្នុងក្រុមផ្សេងទៀត។ គេសម្គាល់ឃើញដំបូងនៅពេលដែល Rosé ចុច Like លើសារមួយដែលនិយាយថា “គ្រប់យ៉ាងកើតឡើងដោយមានហេតុផល ដោយព្រោះការកុហក យើងមិនអាចទុកចិត្តនរណាម្នាក់បានទេ...