គ្រាន់តែអាវរងា G-Dragonពាក់ចូលបំពេញកាតព្វកិច្ចយាធាមានតម្លៃជិត៤០០០$
កាលពីថ្មីៗនេះG-Dragon សមាជិកក្រុមBIGBANGបានចូលបំពេញកាតព្វកិច្ចយោធាជាផ្លូវការហើយនៅក្នុងខេត្ត Gangwon។ បើទោះបីវាជាថ្ងៃគាត់ចូលបំពេញកាតព្វកិច្ចយោធាក៏ដោយ តែតារារូបនេះនៅតែមិនភ្លេចពីការលេងម៉ូតសំលៀកបំពាក់ដ៏ទាក់ទាញរបស់គាត់ផងដែរ។ អាវរងាពណ៍ខ្មៅដែលគាត់ពាក់នោះត្រូវបានគេឲ្យដឹងថា ជាប្រភេទអាវរងាមកពីប្រទេសបារាំងប្រែនVetements ដែលមានតម្លៃរហូតដល់ 3820$។ អាវរងាប្រភេទនេះគឺមានការពេញនិយមណាស់ចំពោះតារាៗដែលចូលចិត្តលេងម៉ូតសំលៀកបំពាក់ជំុវិញពិភពលោក។ Vetementsគឺជាប្រែនខោអាវមួយប្រភេទដែលត្រូវបានតារាល្បីៗយកមកប្រើប្រាស់ដូចជាKanyeនិង Rihannaជាដើម។ ហើយវាក៏ជាប្រែនដែលG-Dragonចូលចិត្តប្រើប្រាស់ផងដែរ។ ប្រភព៖ allkpop