អាថ៌កំបាំងក្នុងសម្លៀកបំពាក់របស់ក្រុមចម្រៀងកូរ៉េល្បីៗទាំង ៧
ជារឿយៗ តារាចម្រៀងកូរ៉េល្បីៗមួយចំនួនតែងស្លៀកសម្លៀកបំពាក់ប្លែកៗនៅពេលឡើងបកស្រាយចម្រៀងរបស់ពួកគេនៅលើឆាកម្តងៗ ប៉ុន្តែសម្លៀកបំពាក់មួយចំនួនរបស់ពួកគេបង្កប់នូវអត្ថន័យដ៏អាថ៌កំបាំងដែលយើងមិនដែលបានដឹង។ សម្លៀកបំពាក់របស់ក្រុមចម្រៀងកូរ៉េណាខ្លះដែលបង្កប់អត្ថន័យដ៏អាថ៌កំបាំងនេះ តោះមើលនៅខាងក្រោមទាំងអស់គ្នា! 1. GFRIEND នៅពេលក្រុម GFRIEND ច្រៀងរាំបទ “Gone With The Wind” សមាជិកទាំងអស់ពាក់អាវដែលមានលេខផ្សេងៗពីគ្នា។ លេខទាំងនេះតំណាងឱ្យថ្ងៃកំណើតរបស់ពួកគេ។ ឧទាហារណ៍ SinB...