ព្រោះតែហេតុផលមួយនេះទើបក្រុម Girl’s Day សម្រេចចិត្តឈប់ថតរូបជាមួយអ្នកគាំទ្រដូចមុន
ការចង់បានរូបទុកជាអនុស្សាវរីយ៍ជាមួយតារាក្នុងដួងចិត្តគឺជាអ្វីដែលអ្នកគាំទ្រគ្រប់រូបប្រាថ្នា និងចង់បានជាខ្លាំង។ តែមានហេតុផលមួយបែរជាបានធ្វើឱ្យក្រុមចម្រៀងស្រី Girl’s Day សម្រេចលែងថតរូបជាមួយនឹងអ្នកគាំទ្ររបស់ពួកគេតែម្តង។ ទាក់ទងនឹងរឿងនេះ Hyeri បានចូលខ្លួនបកស្រាយពីហេតុផល និងបទពិសោធន៍ដែលនាងធ្លាប់បានជួបក្នុងពេលកន្លងមកក្នុងនាមជាតារាមួយរូប។ Hyeri ធ្លាប់ត្រូវបានអ្នកគាំទ្រជាច្រើនចូលមកសុំថតរូបជាមួយ ហើយនាងក៏ព្រមថតតាមសំណើរបស់ពួកគេ។ ក្រោយមកនាងក៏បានធ្វើការស្វែងរករូបដោយវាយឈ្មោះរបស់នាង។ គាប់ជួនអីកាលនោះនាងក៏បានប្រទះឃើញរូបខ្លួនមួយសន្លឹកដែលបានថតជាមួយនឹងអ្នកគាំទ្រ។ អ្វីដែលធ្វើឱ្យនាងមានការភ្ញាក់ផ្អើលនោះគឺត្រង់ថា...