ដោយសារតែមានការគម្រាមបំផ្ទុះគ្រាប់បែកសម្លាប់ក្រុមចម្រៀងស្រី Apink ក្នុងកម្មវិធី Music Bank របស់ស្ថានីយទូរទស្សន៍ KBS កងប៉ូលីសពិសេសក៏បានទៅដល់ទីនោះជាបន្ទាន់។ ច្រកចូលខាងមុខទៅកម្មវិធីនោះត្រូវបានបិទ ហើយប៉ូលីសបានធ្វើការជម្លៀសក្រុមអ្នកគាំទ្រដែលអង្គុយនៅកៅអីមុខទាំងអស់ចេញពីបរិវេណនោះ។ មានតារាប្រុសស្រីជាច្រើនបានចូលរួមសម្តែងក្នុងកម្មវិធីដ៏ពិសេសនាពេលពាក់កណ្តាលឆ្នាំនេះ ថ្វីបើទោះបីជាមានការគម្រាមពីជនអាណាមិកថានឹងបំផ្ទុះគ្រាប់បែកក៏ដោយ។ ភ្លាមៗក្រោយពីការជម្លៀសអ្នកគាំទ្រចេញ បុគ្គលិករៀបចំកម្មវិធីដ៏រីករាយខាងលើឱ្យដឹងថា ពេលនេះគ្រប់យ៉ាងគឺមានសុវត្ថិភាពហើយ។ រីឯការគម្រាមបំផ្ទុះគ្រាប់បែកនោះមិនមែនជាការពិតនោះទេ៕...