Jungkook ក្រុម BTS ប្រាប់ថាពេលឃើញសមាជិករួមក្រុមឈឺចាប់គាត់ក៏ឈឺចាប់ដែរ
Jungkook សមាជិកក្រុមចម្រៀង BTS បានបង្ហើបប្រាប់ពីចំណុចដែលគាត់បានគិតថាជាផ្នែកលំបាកបំផុតក្នុងនាមជាតារាល្បីមួយរូប ហើយការដ៏គួរឱ្យភ្ញាក់ផ្អើលនោះគឺការលំបាកដែលកំលោះនេះលើកឡើងមិនមែនសំដៅទៅលើកាលវិភាគដ៏មមាញឹក ឬក៏ការហ្វឹកហ្វឺនរយៈពេលច្រើនម៉ោងនោះឡើយ។ យោងតាមសម្តីរបស់ Jungkook ផ្នែកដ៏លំបាកបំផុតនៃការងាររបស់គាត់គឺពេលឃើញសមាជិករួមក្រុមនីមួយៗកំពុងប្រឈមនឹងការលំបាក។ “ខ្ញុំមិនមានបញ្ហាអីទេចំពោះការបំពេញការងារដ៏ច្រើនតាមកាលវិភាគដែលបានកំណត់រួច ប៉ុន្តែខ្ញុំខ្វល់ពេលដែលឃើញ hyungs ជួបការលំបាក….ខ្ញុំពិតជាមិនអាចធ្វើអ្វីមួយដើម្បីជួយគាត់”។ – Jungkook Jungkook ដែលបានឆ្លងកាត់ការហ្វឹកហ្វឺនជាមួយនឹងក្រុម BTS...