១០ សន្លឹកបង្ហាញពីម៉ូតសក់របស់ Taeyeon ពីខែកុម្ភៈ ដល់ខែកញ្ញា ឆ្នាំ២០១៦
កន្លងទៅរយៈពេល ១០ ខែក្នុងឆ្នាំ២០១៦ Taeyeon បានបង្ហាញម៉ូតសក់ប្លែកៗរបស់នាងដែលជួយលើកសម្រស់របស់នាងឱ្យស្រស់ស្អាតប្លែកពីមួយខែទៅមួយខែ។ អ្នកគាំទ្របានប្រមូលរូបថតជាច្រើនសន្លឹកដែលបង្ហាញនូវការប្តូរម៉ូតសក់របស់ Taeyeon ចាប់ពីសក់នៅខ្លីខ្លាំងរហូតដល់ដុះវែងប្រាសស្មា! រយៈពេលជិត ១ ឆ្នាំដែលនាងទុកឱ្យសក់ខ្លួនដុះរាងដូច្នេះ ហើយប្រិយមិត្តពិតជាជឿថានាងអាចលេងស្តាយសក់គ្រប់ប្រភេទបាន។ គួររំលឹកផងដែរ នេះមិនមែនជាលើកទី ១ ទេដែលម៉ូតសក់របស់នាងបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នោះ។...