សម្រែកដាវ អង្គរក្សវ័យក្មេង ត្រៀមបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍កម្ពុជា CTV8 HD ក្នុងខែកុម្ភៈ
សម្រែកដាវ អង្គរក្សវ័យក្មេង គឺជាកម្រងខ្សែភាពយន្តភាគចិនដ៏ល្បីល្បាញមួយដែលទទួលបានការគាំទ្រ និងការទស្សនាយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ជាពិសេសពីសំណាក់យុវវ័យ ព្រោះតែតួឯកប្រុសទាំងបួនដែលជាអង្គរក្សវ័យក្មេងនោះសុទ្ធតែជាកំពូលតារាប្រុសសង្ហាលំដាប់ជួរមុខក្នុងវិស័យសិល្បៈចិន។ ខ្សែភាពយន្តភាគនេះត្រូវបានចូលរួមសំដែងដោយកំលោះសង្ហាទាំងបួនដ៏មានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យដូចជា លោក Zhang Han លោក William Chan លោក Yang Yang និងលោក...