ការហ្វឹកហាត់ និងឡើងសង្វៀនតាំងពីនៅវ័យក្មេងជាគន្លឹះជោគជ័យក្នុងអាជីពប្រដាល់
Muay Thai ជាយុទ្ធគុនមួយប្រភេទរបស់ប្រទេសថៃ ហើយវាបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យបរទេសស្គាល់ និងចាប់អារម្មណ៍ពីប្រទេសដែលមានទំនៀមទំលាប់ វប្បធម៌ និងប្រពៃណីស្រដៀងនឹងកម្ពុជាយើងដែរនេះ។ ជាក់ស្តែង កីឡាករថៃល្បីៗជាច្រើននាក់បានយកក្បាច់គុនដែលខ្លួនបានហ្វឹកហាត់នេះទៅប្រកួតលើឆាកអន្តរជាតិដើម្បីបង្ហាញឱ្យគ្រប់គ្នាបានឃើញ។ បច្ចុប្បន្ននេះ កីឡាករជួរមុខ និងល្បីជាងគេរបស់ប្រទេសថៃគឺកីឡាករ Buakaw Benchamek ។ ជាមួយនឹងតម្លៃខ្លួនដ៏ខ្ពស់...