ឡេអូណាដូ ឌីកាព្រីយ៉ូ រូស្ស៊ី សម្តែងឈុតពីក្នុងរឿង “ទីតានិក” និង "ឌឹ រីវិននិនថ៏" របស់ឡេអូណាដូ អាមេរិក
កន្លងមក មានបុរសជាតិរូស្ស៊ី (Russia) វ័យ ៣៣ ឆ្នាំម្នាក់ដែលបម្រើការជាមន្ត្រីសន្តិសុខមានមុខមាត់ដូចគ្នាទៅនឹងតារាហូលីវូដលំដាប់ជួរមុខ ឡេអូណាដូ ឌីកាព្រីយ៉ូ (Leonardo DiCaprio) ។ បើទោះបីជាមិនបានឈ្នះពានរង្វាន់អូស្ការដូចឡេអូណាដូ ក៏ពិតមែន តែការមានមុខមាត់ស្រដៀងគ្នាទៅនឹងឡេអូណាដូ ឌីកាព្រីយ៉ូ នេះហាក់នាំមកនូវសំណាងដែលមិននឹកស្មានដល់មួយសម្រាប់បុរសម្នាក់នេះ។...