កម្លោះ ឌីអូ កាន់តែសង្ហា ពេលលេងស្ទីលសក់ថ្មីបែបនេះ
ទោះបីជាកម្លោះសង្ហា ឌីអូ (D.O) មានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងរង្វង់អ្នកគាំទ្ររួចទៅហើយក្តី រូបភាពប៉ុន្មានសន្លឹករបស់តារារូបនេះដែលសិតសក់ទម្លាក់គ្របលើថ្ងាសបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ចំពោះរូបគាត់កាន់តែខ្លាំងឡើងៗបន្ថែមទៀត។ បន្ទាប់ពីបានរកឃើញរូបភាពប៉ុន្មានសន្លឹករបស់តារាចម្រៀងផលិតកម្មអែសអែម (SM Entertainment) ដែលសិតសក់ទម្លាក់មកបាំងថ្ងាសខុសពីធម្មតា បណ្តាអ្នកប្រើប្រាស់អ៊ីនធើណេតមិនអាចហាមចិត្តឈប់សរសើរចំពោះរូបរាងដ៏ស្រស់សង្ហារបស់បុរសដែលមានមុនស្នេហ៍នេះបានសោះឡើយ។ ការបង្ហោះមួយនៅក្នុងគេហទំព័រអ៊ីនស្ទីហ្ស (Instiz) ដែលបង្ហាញពីរូបភាពមានចលនាប៉ុន្មានសន្លឹករបស់តារាចម្រៀងរូបនេះបានទាក់ទាញចំណាប់អារម្មណ៍បណ្តាប្រិយមិត្តតាមអនឡាញយ៉ាងប្លូកទឹកប្លូកដីផងដែរ។ តោះ ប្រិយមិត្តទៅទស្សនារូបភាពរបស់តារាចម្រៀងរូបនេះបន្តិចមើល៍តើពិតជាសង្ហាដូចគេបានលើកឡើងដែរឬទេ! ...