ហ្វេសប៊ុក (Facebook) ទើបតែរចនាទំព័រថ្មីមួយដែលអ្នកប្រើអាចសរសេរអត្ថបទដូចក្នុងប្លក់ (Blog) ផ្ទាល់ខ្លួន
កាលពីថ្ងៃទី២៥ ខែកញ្ញា ក្រុមហ៊ុនហ្វេសប៊ុកទើបតែទទួលបានជោគជ័យជាថ្មីម្តងទៀតក្នុងការរចនាផ្ទាំងកំណត់សម្គាល់ដែលអាចឱ្យអ្នកប្រើប្រាស់សរសេរកំណត់សម្គាល់ពួកគេបានយ៉ាងវែង និងដាក់រូបភាពបង្ហាញប្រៀបដូចជាក្នុងប្លក់ផ្ទាល់ខ្លួនមួយអញ្ចឹងដែរ។ ផ្ទាំងកំណត់សម្គាល់នេះមិនត្រូវបានក្រុមហ៊ុន និងអ្នកប្រើប្រាស់ចាប់អារម្មណ៍អស់ជាច្រើនឆ្នាំមកហើយដែលកាលនោះក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីឆ្នាំ ២០១០ ។ ផ្ទាំងកំណត់សម្គាល់ដែលទើបតែឌីហ្សាញ (Design) ថ្មីនេះមានភាពស្រស់ស្អាតជាងផ្ទាំងចាស់ ព្រោះក្រុមហ៊ុនបានរៀបចំពុម្ពអក្សរថ្មីជាមួយផ្ទៃផ្ទាំងដ៏គួរឱ្យចាប់អារម្មណ៍។ អ្នកប្រើអាចដាក់រូបភាពនៅផ្នែកខាងលើរួមជាមួយជម្រើសមួយចំនួនសម្រាប់ធ្វើការបន្ថែមបន្ថយលើរូបភាពតាមចំណូលចិត្ត។ អ្នកប្រើក៏អាចបន្ថែមរូបភាពផ្សេងទៀតចូលក្នុងទំព័រនោះបានដែរ ដោយអាចពង្រីក ឬបង្រួមទំហំរូបតាមចិត្ត។...