រថយន្តរេងជឺ (Ranger) និងប្រ៊ុនកូ (Bronco) ស៊េរីថ្មី នឹងបង្ហាញខ្លួននៅឆ្នាំ២០១៨?
បើយោងតាមព័ត៌មានថ្មីមួយបានឱ្យដឹងថា ក្រុមហ៊ុនហ្វត (Ford) កំពុងរកយុទ្ធសាស្រ្តពង្រីកសក្តានុពល របស់ខ្លួនតាមរយៈការបង្កើតរថយន្តរេងជឺ និងរថយន្តប្រ៊ុនកូថ្មី ដែលគម្រោងនេះបានទុកចោលជាង២០ឆ្នាំកន្លងទៅ។ រថយន្តហ្វតអេហ្វេរ័នហ្វីបធី (F-150) ត្រូវបានដាក់លក់ក្នុងទីផ្សារជាង២០០កន្លែងជុំវិញសកលលោក។ រថយន្តរេងជឺស៊េរីថ្មីនេះនឹងមានរូបរាងតូចជាងរថយន្តហ្វតអេហ្វវ័នហ្វីបធី (F-150) ប៉ុន្តែរចនាបថវានៅតែរក្សាទ្រង់ទ្រាយដើម។ រថយន្តរេងជឺ និងប្រ៊ុនកូស៊េរីថ្មីត្រូវបានផលិតសម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តបើកបរតាមផ្លូវលំបាកៗនៅជនបទ។...