ត្រៀមចាំ​មើល​ឈុត​ក្រៅ​ឆាក​នៃ​វីដេអូ​ចម្រៀង​ថ្មី​របស់​ក្រុម Brave Girls នៅ​កម្មវិធី “The Manager” របស់​ទូរទស្សន៍ MBC ។ នៅ​ក្នុង​វគ្គ​ទើប​បញ្ចេញ​ថ្មីៗ​សម្រាប់កម្មវិធី “The Manager” នៅសប្តាហ៍​នេះ  ក្រុម Brave Girls បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​វិល​វិញ​ដែល​គេ​ទន្ទឹង​ចាំមើល​យ៉ាង​យូរ​ជាមួយនឹង​អាល់ប៊ុម​ចេញ​នា​ពេលខាង​ក្រោម​របស់​ពួក​គេ​មាន​ចំណង​ជើងថា “Summer Queen” ។

ឃ្លី​ប​នេះ​ចាប់​ផ្តើម​ជាមួយនឹង​តម្រុយ​ខ្លះ​ពី​វីដេអូ​ចម្រៀង​ថ្មីរបស់​ក្រុម Brave Girls សម្រាប់​បទ​ក្រប​មុខ​របស់​ពួក​គេ​មាន​ចំណ​ង​ជើងថា “Chi Mat Ba Ram,”  មុន​ពេល​អ្នក​ចាត់​ចែង​របស់​ពួក​គេ​បញ្ចេញ​យោបល់​ ពួក​គេ​និយាយ​ថា នៅ​ថ្ងៃ​ថត​វីដេអូ​ចម្រៀង​របស់​ពួក​គេ​ថ្ងៃ​នោះ​ ពួក​គេ​ញុំា​លើ​ស​ពីធម្មតា​មិនអីទេ​”។ ប្រាកដ​ណាស់ ឃ្លី​ប​ខ្លី​នេះ​បង្ហាញ​ថា សមាជិកក្នុង​ក្រុម​នេះ​ញុំាអាហារ​យ៉ាង​ច្រើន​នៅ​ក្រោយ​ឆាក​។​ បន្ទាប់ពី​មាន​កម្លាំង​ពេញហើយ តារា​ចម្រៀង​ទាំង​នេះ​ត្រឡប់​ទៅថត​វីដេអូ​របស់​ពួក​គេ​វិញ​ ខណៈ​លែង​សើច​ជាមួយគ្នា​នៅ​កន្លែង​ថត​ នាំ​ឱ្យ​អ្នក​ចាត់​ចែង​របស់​ពួក​គេ​និយាយ​លែង​ថា​កាត់កន្លែង​នៅ​ចេញ​ទៅ៕

ប្រភព៖ soompi

(Number Of Views: 10,443 times)