Sunggyu ក្រុម INFINITE ចាកចេញពីផលិតកម្ម Woollim ទៅនៅទ្រនំថ្មី
Sunggyu ក្រុម INFINITE បានសម្រេចចិត្តចាកចេញពីផលិតកម្ម Woollim Entertainment និងបានចុះកុងត្រាជាមួយនឹងផលិតកម្ម SG Wannabe ដែលជាភ្នាក់ងាររបស់ Kim Yong Joon។ ផលិតកម្ម Double H tne បានប្រកាសនៅថ្ងៃទី១៤ ខែមិថុនា នេះថា Sunggyu ក្រុម INFINITE បានចុះកុងត្រាជាមួយនឹងពួកគេ។ អ្នកនាំពាក្យម្នាក់របស់ផលិតកម្មនេះបាននិយាយថា “បន្ទាប់ពីមានការពិភាក្សាគ្នាយ៉ាងយូរជាមួយនឹង Sunggyu យើងសម្រចចិត្តចុះត្រាធ្វើការជាមួយគ្នា។ យើងនឹងប្រឹងអស់ពីលទ្ធភាពដើម្បីជួយជ្រោមជ្រែងអាជីពរបស់គាត់”។
ផលិតកម្ម Double H tne គឺជាសាខាងរងរបស់ NHN and MLD Entertainment។ បច្ចុប្បន្ន គឺជាទ្រនំរបស់ Kim Yong Joon ៕
ប្រភព៖ allkpop
(Number Of Views: 8,386 times)