​ថ្ងៃទី១ នៅ​កម្មវិធីប្រគំ​តន្ត្រី BTS 2021 Muster ‘Sowoozoo’  ក្រុម​ចម្រៀង​ប្រុស​នេះ​បាន​ច្រៀង​រាំ​បទ ‘Daechwita’ របស់ Agust D ។ កំលោះ V ឬគេនិយមហៅ Kim Taehyung​ បាន​បញ្ជាក់​ប្រាប់​ទៀត​ថា គាត់​ជា​កំពូល​អ្នក​សម្តែង​លើឆាក​ ខណៈ​គាត់​បាន​បញ្ចេញ​សមត្ថភាព​​សម្តែង​ដ៏អស្ចារ្យ​របស់​គាត់​​។ គាត់​បាន​ពាក់​ពុកចង្កា​ក្លែង​ក្លាយ​ ហើយ​បាន​សម្តែង​ជា​តួ​អង្គ​មួយ​ពី​សម័យ Joseon ខណៈ​ច្រៀង​រ៉ែប​បទ Daechwita ។

នៅលើ​កម្មវិធី theqoo អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​មួយ​ចំនួន​បាន​បាន​សរសើរ​នូវ​ទេពកោសល្យ​សម្តែង​របស់ Taehyung /​ជំនាញ​ច្រៀង​រ៉ែប និង​សម្រស់​​របស់​គាត់​ក្នុងភាពយន្តភាគ​ភាគ​បែប​ប្រវត្តិសាស្ត្រ​ ហើយ​សមត្ថភាព​របស់​គាត់​ក្នុង​សម្តែង​បែប​កំប្លុក​កំប្លែង​។​

 

 

នៅ​លើ​គណនី​ធ្វីតធឺ ARMYs ក៏​បាន​ចែក​រំលែក​គំនិត​ និង​ប្រតិកម្ម​របស់​ពួក​គេ​ចំពោះ​តារារ៉ែប Taehyung ។

តើប្រិយ​មិត្ត​យល់​យ៉ាង​ម៉េច​ចំពោះ​ទេពកោសល្យ​សម្តែង​របស់ Taehyung សម្រាប់បទ ‘Daechwita’?

ប្រភព៖ allkpop

(Number Of Views: 5,229 times)