ចំណាត់ថ្នាក់ប្រជាប្រិយភាពកេរ្តិ៍ឈ្មោះក្រុមចម្រៀងស្រីប្រចាំខែមិថុនា
វិទ្យាស្ថាន Korean Business Research Institute បានបញ្ចេញនូវចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះសម្រាប់ក្រុមចម្រៀងស្រីកូរ៉េ។ ចំណាត់ថ្នាក់ទាំងនេះត្រូវបានអនុម័តលើការវិភាគចំពោះមតិចូលរួមរបស់អតិថិជន វត្តមានរបស់ពួកគេលើសារព័ត៌មាន ប្រតិកម្ម និងសន្ទទស្សន៍សហគមន៍របស់ក្រុមចម្រៀងស្រីផ្សេងៗ ដោយប្រើប្រាស់ទិន្នន័យទាំងស្រុងប្រមូលបានចាប់ពីថ្ងៃទី១៣ ខែឧសភា ដល់ថ្ងៃទី១៣ ខែមិថុនា។
ក្រុមចម្រៀងស្រីទើបរះមិនបានយូរប៉ុន្មាន aespa បាននៅកំពូលតារាងចំណាត់ថ្នាក់ក្នុងខែនេះបន្ទាប់ពីកើនបាន 655.91 ភាគរយលើសន្ទទស្សន៍ប្រជាប្រិយភាពកេរ្តិ៍របស់ពួកគេតាំងពីខេឧសភា។ សន្ទទស្សន៍សរុបរបស់ក្រុមនេះគឺ 3,553,551 សម្រាប់ខែមិថុនា។
ឃ្លាទាំងឡាយដែលមានចំណាត់ថ្នាក់ខ្ពស់ក្នុងការវិភាគពាក្យគន្លឺះរបស់ aespa មានដូចជា “Next Level,” “Billboard,” and “universe,” ខណៈពាក្យទាក់ទងមួយចំនួនទទួលបានចំណាត់ថ្នាក់ខ្ពស់មានដូចជា “release,” “surpass,” និង “enter”។ ការវិភាគពីចំណុចវិជ្ជមាន និងអវិជ្ជមានរបស់ក្រុមនេះបង្ហាញថា ពួកគេទទួលបាន 73.54 ភាគរយជាប្រតិកម្មវិជ្ជមាន។
ទន្ទឹមនឹងនេះ ក្រុម Brave Girls បានជាប់ចំណាត់ថ្នាក់លេខ ២ ដោយទទួលបាន 3,299,237 ពិន្ទុសម្រាប់ខែនេះ។ ក្រុម TWICE ជាប់លេខ ៣ ទទួលបាន 2,950,127 ពិន្ទុ ដោយកើនពិន្ទុបាន 56.69 ភាគរយលើពិន្ទុរបស់ពួកគេក្នុងខែឧសភា៕
- aespa
- Brave Girls
- TWICE
- Oh My Girl
- BLACKPINK
- Red Velvet
- ITZY
- MAMAMOO
- Rocket Punch
- STAYC
- fromis_9
- WJSN
- Girls’ Generation
- woo!ah!
- Lovelyz
- HOT ISSUE
- LABOUM
- APRIL
- Bling Bling
- (G)I-DLE
- DIA
- STELLAR
- LOONA
- cignature
- Dreamcatcher
- Weeekly
- After School
- Apink
- GWSN
- TRI.BE
ប្រភព៖ soompi