LIGHTSUM ក្រុម​ចម្រៀង​ស្រី​ទើប​រះ​របស់​ផលិតកម្ម Cube Entertainment បង្កើត​កំណត់​ត្រា​ថ្មី​រាល់ថ្ងៃ​។ នៅ​ថ្ងៃទី២ បន្ទាប់​ពីបង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​ដំបូង​ ក្រុម LIGHTSUM  លក់​បានអាល់ប៊ុម​ដំបូង​ “Vanilla” បាន​ 10,000 កូពី​។ មិន​ត្រឹម​ពួកគេ​លក់​អាល់ប៊ុម​បាន​ដាច់​ច្រើន​យ៉ាង​អស្ចារ្យ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក្រុម LIGHTSUM ក៏​ទទួល​បាន​ការ​មើលវីដេអូ​​ចម្រៀង​ដំបូង​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​នៅ​លើ​យូធូប​ដែរ​។ ក្រុម LIGHTSUM  ដំបូង​បាន​ចេញ​បទ​ចម្រៀង​ដំបូង​របស់​ពួក​គេ​នៅថ្ងៃទី១០ ខែមិថុនា ម៉ោង​នៅ​កូរ៉េ​ ហើយ​វីដេអូ​ចម្រៀង​របស់​ពួក​គេ​កើន​ចំនួន​ចុច​មើល​បាន​ជាង ៤ លាន​ដង​ រាប់​ត្រឹម​​ថ្ងៃទី១២ ខែមិថុនា​។​ ក្រៅពីនេះ វីដេអូ fancam  នៃ​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​ពួក​គេ​នៅ​កម្មវិធី ‘M Countdown’  របស់​ទូរទស្សន៍  Mnet’ ក៏​កំពុង​កើន​ប្រជា​ប្រិយភាព​ ដោយ​មាន​អ្នក​ចុច​មើល​រាប់​រយ​រាប់​ពាន់​នាក់​។​

ភ្លាមៗ​បន្ទាប់ពី​ចេញ​បទ​ចម្រៀង​របស់​ពួក​គេ​តាម​អន​ឡាញ បទ “Vanilla”  បាន​បង្ហាញ​វត្ត​មាន​នៅល​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ក្នុង​ស្រុក​ឈ្មោះ​ Bugs! ដោយ​បាន​ជាប់លេខ ១៩ និង​ជាប់លេខ ២ នៅល​តារា​តារាង​ real-time chart របស់​គេហទំព័រចម្រៀង​ជប៉ុន​  Rakuten Music និង​នៅ​កំពូលតារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀងជា​ច្រើន​របស់  iTunes  ក្នងប្រទេស​ Colombia, Costa Rica, Saudi Arabia, the Philippines, Thailand, Chile, Taiwan, Vietnam, Poland, Indonesia, Hong Kong និង​ Mexico នេះ​អាច​សបញ្ជាក់​ថា ក្រុម​នេះគឺជា​ក្រុម​ជំនាន់​ថ្មី​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​គ្រប់​ទីកន្លែង​៕

ប្រភព៖ allkpop

(Number Of Views: 1,310 times)