The Korea Institute of Corporate Reputation បាន​បញ្ចេញ​នូវ​ចំណាត់​ថ្នាក់​តារាចម្រៀងប្រុស​​កូរ៉េ​ដែលមាន​ប្រជា​ប្រិយភាព​ជាង​គេ​ក្នុង​ខែ​មិថុនា​នេះ ដោយ​ផ្អែក​លើ​ការ​វិភាគ​ទិន្នន័យ​ទាំង​ស្រុង​។​ ខែនេះ វិទ្យាស្ថាន​នេះ​បាន​វិភាគ​ទិន្នន័យ​ទាំង​ស្រុង​របស់​តារា​ចម្រៀង​ដែល​កំពុង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ចម្រៀង​របស់​ខ្លួន​ គិត​ចាប់​ពី​ថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី១២ ខែមិថុនា​ តាម​រយៈ​មតិ​ចូល​រួម​ពី​ប្រិយមិត្ត សកម្ម​ភាព​លើ​សារ​ព័ត៌មាន ការ​ប្រាស្រ័យ​ទំនាក់​ទំនង​ និង​សកម្មភាព​ក្នុងសហគមន៍​ ។ល។​

ទាំង​នេះ​ជា​ក្រុម​ដែល​ជាប់​នៅ​ចំណាត់​ថ្នាក់​ទាំង​ ១០ លើ​គេ​តាម​លំដាប់​ដូ​ចជា  BTS, EXO, NCT, Highlight, Seventeen, SHINee, TOMORROW x TOGETHER, The Boyz, MONSTA X និង​BTOB។ លេខ​ ១ បានទៅ​បទ “Butter” របស់​ BTS ដោយ​ទទួល​បាន 15,187,718 ពិន្ទុក្នុងខែនេះ​។ លេខ​ ២ បានទៅ EXO ដែល​ទទួល​បាន​ 5,264,321 ពិន្ទុ ខណៈ​ក្រុម​រង​របស់​ EXO មានឈ្មោះថា NCT  ទទួល​បាន 5,106,662  ពិន្ទុ៕

ប្រភពៈ allkpop

(Number Of Views: 2,436 times)