ក្រុម​ចម្រៀង​ស្រី ITZY កើន​ចំនួន​ចុច​មើល​ចម្រៀង​របស់​ពួក​គេ​ដល់ ២០០ លាន​ដង​នៅលើ Spotify ជាមួយនឹង​អាល់​ប៊ុម​  ‘IT’z ME’ របស់​ពួក​គេ។ អាល់​ប៊ុម​ទី២ របស់​ពួក​គេ​មាន​ចំណង​ជើងថា  ‘IT’z ME’ ចេញ​កាល​ពីក្នុងខែមីនា ឆ្នាំមុន​ ថ្មីៗ​នេះ​កើន​ចំនួន​ចុច​មើល​ដល់ ២០០ លានដង​កាន់​តែ​ច្រើន​ឡើង​នៅលើ​គេហទំព័រ​ចុច​មើល​ចម្រៀង​ដ៏ធំ  Spotify។ ទាំង ៧ បទ​រួមមាន “WANNABE”, “TING TING TING with Oliver Heldens”, “THAT’S A NO NO”, “NOBODY LIKE YOU”, “YOU MAKE ME”, “I DON’T WANNA DANCE” និង​ “24HRS” ទទួល​បាន​ការចាប់​អារម្មណ៍ពី​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​។ ជា​លទ្ធផល ក្រុម ITZY  កើន​ចំនួន​ចុច​មើល​បាន ២០០ លានដង​នេះ​ជាមួយនឹង​អាល់​ប៊ុម​តែ​មួយ​ប៉ុណ្ណោះ​។​

ដោយ​ការ​ច្រៀង​រាំ​របស់​ក្រុម ITZY រស់​រវើក​ និង​ប្រកប​ដោយ​ថាម​ពល​នៅ​លើឆាក​តន្ត្រី​ ពួក​គេ​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពីមហា​ជន​។ កន្លង​ទៅ​ អាល់ប៊ុម ‘GUESS WHO’  បាន​កើន​ចំនួន​លក់​ដល់​ទៅ 330,000 កូពី​ (ផ្អែកលើ​តារាង​ការ​នាំចេញ​របស់ Gaon) រាប់​ចាប់ពីថ្ងៃទី២៨ ខែឧសភា ហើយ​ទទួល​បាន​ប័ណ្ណ​សរសើរ​ Platinum ដោយ Gaon Chart ទៀត​ផង​នៅពេល​ដែល​អាល់​ប៊ុម​នេះ​កើន​ចំនួន​លក់​បាន 250,000 កូពី។​

ក្រៅ​ពី​សកម្មភាព​ផ្សព្វ​ផ្សាយ​អាល់ប៊ុម​ ក្រុម ITZY ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​ជុំវិញពិភពលោក​ជាមួយនឹង​មាតិកា​ និង​ភាពទាក់​ទាញ​របស់​ពួក​គេ​។ នៅពេល​ដែល vlog  របស់ Lia ត្រូវបាន​ចេញ​នៅលើ​ឆាណែល​យូធូប​ផ្លូវ​ការ​របស់​ក្រុម ITZY អ្នក​គាំទ្រ​ជាច្រើន​អាច​ឃើញ​ភាពឆេះ​ឆួល​របស់​នាង​សម្រាប់​ការ​ច្រៀង​ ក៏ដូច​ជា​ភាពទាក់ទាញ​ពីធម្មជាតិ​របស់​នាង​នៅពេល​ចំណាយ​ពេល​នៅជាមួយនឹង​សមាជិក​ផ្សេង​ទៀត​៕

ប្រភព៖ allkpop

(Number Of Views: 857 times)