ថ្មីៗ​នេះ គេហទំព័រ Billboard បាន​ចេញ​ តារាង​ចំណាត់​ថ្នាក់​បទចម្រៀង​ល្អ​បំផុត​ទាំង ៥០ សម្រាប់​ឆ្នាំ២០២១​ ដែល​ជ្រើស​រើស​ដោយ​ក្រុម​ការ​ងារ​របស់​ខ្លួន​! បទ​ចម្រៀង​ឌីជីថល​ថ្មី​របស់​ក្រុម BTS មាន​ចំណង​ជើងថា “Butter”  បាន​ជាប់លេខ ២៨ នៅលើ​តារាង​នេះ​។ នេះគឺជា​បទ​ចម្រៀង​ជា​ភាសា​អង់​គ្លេស​ទី២ របស់​ពួក​គេ​បន្ទាប់​ពី​​បទ “Dynamite,”។

បទ “On the Ground”  របស់​ Rosé ក្រុម BLACKPINK បាន​ជាប់លេខ ៣៩ នៅ​លើ​តារាង​នេះ​។ បទ “On the Ground” គឺជា​បទ​ក្រប​មុខ​ដែល​ឋិត​ក្នុង​អាល់ប៊ុម​ទោល​ដំបូង​របស់​នាង​ដែលមាន​ចំណង​ជើង​ថា “R.” ។​ បទ​នេះ​ផលិតដោយ Teddy និង​ 24 ដោយ​សហការ​ជាមួយនឹង Jorgen Odegard, ojivolta និង​ Jon Bellion ។

Billboard  សរសើរ​តារា​ចម្រៀង​រូប​នេះ​ដែល​បញ្ចេញ​ចម្រៀង​បង្កប់នូវ​ខ្លឹម​សារ​ដ៏ពិសេស​សម្រាប់​គ្រប់​គ្នា​។

តើ​បទ​ចម្រៀង​មួយ​ណា​ដែល​ប្រិយ​មិត្ត​ពេញ​ចិត្ត​បំផុត​ក្នុង​ឆ្នាំ២០២១?

ប្រភព៖ soompi

(Number Of Views: 1,849 times)