៣ ដង V ធ្លាប់បានចែករំលែកពី “ជីវិតស្នេហា” នៅអតីតកាលរបស់គាត់
V ក្រុម BTS ជួនកាលក៏ជាអ្នកត្រូលម្នាក់ និងបាននិយាយរឿងគួរឱ្យអស់សំណើចមួយចំនួនពេលជជែកពីជីវិតស្នេហានៅអតីតកាលរបស់គាត់។
ខាងក្រោមជា រឿងរ៉ាវជីវិតស្នេហា ដែលគាត់ធ្លាប់ទម្លាយប្រាប់ ៣ ដង៖
1. រឿងរ៉ាវពីស្នេហ៍គ្រាដំបូងរបស់គាត់
នៅក្នុងវគ្គមួយក្នុងកម្មវិធី Rookie King សមាជិកមួយចំនួនរបស់ក្រុម BTS បានលើកមកនិយាយពីស្នេហាគ្រាដំបូងរបស់ពួកគេរៀងៗខ្លួន។ V បានធ្លាប់មានរឿងរ៉ាវស្នេហាស្រឡាញ់នារីម្នាក់តែម្នាក់ឯងនៅអតីតកាល។ V បានគ្រោងសារភាពស្នេហ៍ប្រាប់នារីម្នាក់នេះតាមទូរសព្ទដៃ។
គម្រោងរបស់ V បញ្ចប់ទៅវិញ ពីព្រោះមានភ្លៀងនៅថ្ងៃនោះ ហើយនារីម្នាក់នោះមិនបានលើកទូរសព្ទរបស់គាត់។ V ទុកព្រួយពេលធ្វើដំណើរត្រលប់ទៅផ្ទះវិញ ហើយបទរបស់ Lee Juck មានចំណងជើងថា “Rain” ក៏ចាប់ផ្តើមបន្លឺឡើងនៅក្នុងរថយន្ត។
បុគ្គលិកក្នុងកម្មវិធីនេះសួរចង់ដឹងខ្លាំង និងសុំឱ្យ V បញ្ជាក់ ថា វាជារឿងពិត ឬប្រឌិត។ បន្ទាប់មក V និយាយត្រង់ និងថា រឿងរ៉ាវខ្ញុំស្រលាញ់គេតែម្នាក់ឯងនោះជាការពិត ប៉ុន្តែផ្នែកមួយពីការស្តាប់ចម្រៀងរបស់ Lee Juck មានចំណងជើងថា “Rain” ជារឿងប្រឌិតឡើងទេ។
2. V លើកមកនិយាយពីប្រវត្តិណាត់ជួបរបស់គាត់
ក្នុងឱកាសក្រុម BTS បានបង្ហាញខ្លួនជាភ្ញៀវក្នុងកម្មវិធី Super Junior Shindong‘s ShimShimTaPa Ke គេបានសួរ V ធ្លាប់ណាត់ជួបនារីណាម្នាក់អត់ពីមុន ហើយគាត់បាននិយាយថា គាត់ធ្លាប់!
ពេលរៀននៅថ្នាក់ទី១ គាត់បានឆាតជាមួយនឹងមនុស្សជាច្រើនក្នុងកម្មវិធី SayClub (កម្មវិធីផ្ញើសារអនឡាញ) ។ Shindong និងសមាជិកក្នុងក្រុម BTS ផ្សេងទៀតចាប់ផ្តើមផ្ទុះសំណើចបន្ទាប់ពី V និយាយរួច។
បន្ទាប់មក V ថា “ខ្ញុំបានណាត់ជួបជាមួយនឹងមិត្តរួមថ្នាក់ប៉ុន្មាននាក់ដោយផ្ញើសារតាមអនឡាញជាមួយគ្នាទៅវិញទៅមក ដែលធ្វើឱ្យគេផ្ទុះសំណើចទៀត។
V ក៏ប្រាប់ថា គាត់ទទួលបានការសារភាពស្នេហ៍ជាច្រើនតាមរយៈកម្មវិធី Sayclub។ V ឈប់ប្រើកម្មវិធី Sayclub ពេលគាត់ចូលរៀននៅអនុវិទ្យាល័យ។
ខណៈ V ទទួលបានការសារភាពស្នេហ៍ជាច្រើនតាមអនឡាញ គាត់បានប្រាប់ថា គាត់មិនដែលត្រូវបានគេសារភាពស្នេហ៍នៅនឹងមុខសោះ។
3. ប្រតិកម្មរបស់ V ពេល RM សួរគាត់ពីស្នេហ៍គ្រាដំបូងរបស់គាត់
រឿងនេះខុសគេ ព្រោះ V មិនផ្តល់ចម្លើយសោះ។ នៅក្នុងកម្មវិធី Run BTS! V ជិតធ្វើបទបង្ហាញមួយ ខណៈគាត់ត្រូវបានបង្អាក់ដោយ សារសំណួររបស់ RM សួរគាត់ថា “សូមប្រាប់យើងពីស្នេហ៍គ្រាដំបូងរបស់អ្នក”។
V រឹងបបូរមាត់ និងសើចបន្តិចបន្ទាប់ពីឮសំណួររបស់ RM នេះ។
V ធ្វើជាមិនអើពើនឹងសំណួរបែបលែងសើចរបស់ RM នេះ ហើយក៏បន្តការធ្វើបទបង្ហាញរបស់ខ្លួនទៅ៕
ប្រភព៖ koreaboo