ប្រពៃណាស់ Donghae ក្រុម Super Junior ចុះទៅជួយអ្នកបើកបរម៉ូតូដែលរអិលដួល
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ខណៈធ្វើដំណើរត្រលប់ទៅផ្ទះវិញបន្ទាប់ពីធ្វើកម្មវិធី “D&E Show” នៅលើ Naver Now អ្នកបើកបរម៉ូតូម្នាក់រអិលដួលដោយសារទឹកភ្លើង ហើយ Lee Donghae ភ្លាមនោះបានចេញទៅក្រៅឡានដើម្បីសួរនាំអ្នកបើកបរម៉ូតូម្នាក់នោះ។
យោងតាមអ្នកគាំទ្រជាច្រើនដែលនៅកន្លែងកើតហេតុ Donghae ថែមទាំងសួរឱ្យដឹងក្រែងគាត់មានរងរបួសនៅកន្លែងណា។ ដំបូង អ្នកគាំទ្រទាំងនោះមិនហ៊ានទៅក្បែរអ្នកបើកបរម្នាក់នោះទេ ប៉ុន្តែពេលឃើញម៉ូតូគាត់ធំ ហើយគិតថា ពិបាក បើ Donghae ទៅជួយលើកគាត់តែម្នាក់ឯង ពួកគេក៏ទៅសួរនាំសុំជួយដែរ ហើយ Donghae បានឆ្លើយថា គំនិតល្អ។ ដូច្នេះពួកគេក៏ជួយ Donghae លើកម៉ូតនោះ។
Donghae ថែមទាំងមើលផ្លូវឱ្យអ្នកបើកបរម្នាក់នោះដើម្បីជួយសម្រួលចរាចរណ៍ជូនគាត់ ហើយប្រាប់អ្នកគាំទ្រទាំងនោះឱ្យប្រុងប្រយ័ត្នខ្ពស់។ នេះគឺជាទឹកចិត្តដ៏ល្អចេញពីចិត្តរបស់ទាំង Donghae និងអ្នកគាំទ្រ។
គ្រោះថ្នាក់នេះណែនាំឱ្យគ្រប់គ្នាប្រុងប្រយ័ត្នខ្ពស់ពេលបើកបរនៅខាងក្រៅកំពុងភ្លៀង៕
ប្រភព៖ allkpop