TWICE ចែងចាំងក្នុងវីដេអូចម្រៀងវិលវិញសម្រាប់បទ “Alcohol-Free”
ក្រុមចម្រៀងស្រី TWICE បានវិលវិញជាមួយនឹងអាល់ប៊ុមថ្មីរបស់ពួកគេមានចំណងជើងថា “Taste of Love” និងវីដេអូចម្រៀងសម្រាប់បទក្របមុខមានចំណងជើងថា Alcohol-Free”! ផលិតដោយ Park Jin Young បទ “Alcohol-Free” ជាបទចម្រៀងរដូវក្តៅមួយដែលបញ្ចូលក្បាច់រាំ bossa nova និង hip hop ជាមួយគ្នា ហើយវានិយាយពីទិដ្ឋភាពដ៏អស្ចារ្យនៃការធ្លាក់ទន្ទាក់នៃសេចក្តីស្នេហា។ កន្លែងបន្ទរដ៏ទាក់ទាញមានលើកមកនិយាយពីឈ្មោះស្រា និង cocktails ដ៏ផ្អែមដែលប្រិយមិត្តអ្នកស្តាប់អាចច្រៀងតាមបានយ៉ាងងាយ៕
ប្រភព៖ soompi
(Number Of Views: 417 times)