BamBam ក្រុម GOT7 បាន​បញ្ចេញ​តារាង​ចំណង​ជើង​បទ​ចម្រៀង​សម្រាប់​អាល់ប៊ុម​ទោល​ដំបូ​ង​របស់​គាត់​មាន​ចំណ​ង​ជើងថា  ‘riBBon’ ។ តារាងចំណង​ជើង​ចម្រៀង​មាន​ដូច​ជា​ បទ  “Intro, “Pandora” បទ​ក្រប​មុខ​ “riBBon”, “Look So Fine”, “Air” និង​ “Under the Sky” ដែល​ឋិត​ក្នុង​អាល់ប៊ុម​ដំបូង​របស់​ក្រុម BamBam ដែល​គ្រោង​បញ្ចេញ​នៅ​ថ្ងៃទី១៥ ខែមិថុនា ខាង​មុខ​។ ដូច​សេចក្តីរាយការណ៍​កន្លង​ទៅ សមាជិក​ក្នុងក្រុម GOT7 នឹង​វិល​វិញ​ជាមួយនឹង​ចម្រៀង​បែប​ស្រទន់​ផ្អែម​ល្ហែម​។​

នេះគឺជាការ​ចេញ​ចម្រៀង​ដំបូង​របស់​សមាជិក​ក្នុងក្រុម GOT7  រូប​នេះ​ចាប់​តាំង​ពី​គាត់​បាន​ចាក​ចេញពីផលិតកម្ម JYP Entertainment និង​ចុះ​កុង​ត្រា​ជាមួយនឹង​ Abyss Company។ រំភើប​នឹង​ការ​បង្ហាញ​ខ្លួន​ដំបូង​ជាមួយនឹង​អាល់​ប៊ុមទោល​របស់ BamBam ដែរ​ទេ​ប្រិយ​មិត្ត​?

ប្រភព៖ allkpop

(Number Of Views: 163 times)