អ្នកប្រើ​អ៊ីនធឺណេត​ជា​ច្រើន​នៅ​លើ​ Weibo បាន​បន្សល់​ទុក​នូវ​ការ​បញ្ចេញ​មតិ​ជា​ច្រើន​ជាមួយនឹង​រូបភាព​មួយ​ទាក់​ទង​នឹង​ Kris Wu អតីត​សមាជិក​ក្រុម ។ យោងតាម​ការ​ជជែក​ក្នុង Weibo រូបភាពមួយ​ដែលបង្ហោះក្នុង Weibo បង្ហាញ​ពី​គណនី​របស់ Kris  ដែល​ថ្មីៗ​បាន​ផ្តាច់​ទំនាក់ទំនង​ជាមួយនឹង​មិត្ត​ស្រី​មិន​មែន​ជា​តារា​របស់​គាត់​ ហើយ​បណ្តាល​ឱ្យនាង​កើត​​ជំងឺ​ផ្លូវចិត្ត​។ នៅលើ​គណនី On Weibo រូបភាព​នេះ​ទទួ​ល​បានការ​បញ្ចេញ​មតិជិត  80,000 នាក់​។

ពាក្យចចាម​អារ៉ាមធ្វើ​បាបមនុស្ស​ស្រី​ធ្វើ​ឱ្យប៉ះ​ពាល់​អារម្មណ៍គេ​ និង​គំលាត​អាយុ​ខុស​គ្នាឆ្ងាយ​របស់​អ្នក​ទាំង​ពីរ​ បង្ក​ឱ្យមានការ​ជជែក​វែក​ញែក​ក្នង​ចំណោម​អ្នក​គាំទ្រ​ និង​ទទួល​បាន​ការ​ប្រតិកម្ម​ច្រើន​នៅ​លើ  Weibo ។

ផ្អែក​លើ​រូបភាព​ដើម ស្រី​ស្រស់​មិន​មែន​ជា​តារា​រូប​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ជា​មិត្ត​ស្រី​របស់ Kris ហើយគេ​ដឹង​ការ​ពិត​នៅពេលដែល​គាត់​បាន​ផ្តាច់​ទំនាក់ទំនង​ជាមួយនឹង​នាង​នៅ​ថ្ងៃ​នោះ​​​។ អ្នកបង្ហោះ​រូបភាព​ចូល​អ៊ីនធឺណេត​ បាន​អះ​អាង​ថា Kris បាន​ចាក​ចេញ​ពីនាង​ ហើយ​ភ្លាមនោះ​ធ្វើ​ឱ្យ​នាង​គេច​សាលា​៕

ប្រភព៖ allkpop

(Number Of Views: 475 times)