Minzy នឹង​វិល​វិញ​នៅ​ខែ​ក្រោយ ! ផលិតកម្ម MZ Entertainment បានបាន​បញ្ជាក់​ប្រាប់​ថា Minzy  នឹង​ត្រឡប់​មក​វិញ​ជាមួយ​នឹង​អាល់​ប៊ុម​ថ្មីមួយ​នៅ​ខែកក្កដា។ រួមជាមួយនឹង​អាល់​ប៊ុម​នេះ នាង​ក៏នឹង​រួម​ចំណែក​ក្នុងការ​ផ្សព្វ​ផ្សាយ​ដែរ​។ យោង​តាម​ផលិតកម្ម MZ បទ​នេះ​នឹង​ល្អ​ឥត​ខ្ចោះ​ស័ក្តិសម​សម្រាប់​រដូវ​ក្តៅ​ និង​មាន​ទាំង​ការ​សម្តែងដ៏អស្ចារ្យ​។

បន្ទាប់​ចាក​ចេញ​ពី​ YG Entertainment ក្នុងឆ្នាំ២០១៦ និងបាន​ចូល​ជ្រក​ក្រោម​ទ្រនំ The Music Works ដើម្បី​ផ្សាព្វ​ផ្សាយ​ចម្រៀង​ទោល​ Minzy  ក៏បាន​ចាក​ចេញពី The Music Works  ដើម្បី​ទៅ​នៅ​ជាមួយនឹង​ផលិតកម្ម MZ Entertainment កាល​ពីឆ្នាំមុន​។​ ប្រិយមិត្តរំភើប​នឹង​ការ​​វិល​វិញ​របស់នាង​ទេ​?

ប្រភព៖ soompi

(Number Of Views: 120 times)