V ក្រុម BTS បានអ្នកគាំទ្រម្នាក់ទៀតដែលជាតារាចម្រៀងដ៏ល្បីគឺលោក Usher
V ក្រុម BTS បានធ្វើឱ្យមហាជនគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានលើកមកនិយាយពីឈ្មោះតារាចម្រៀងក៏ជាអ្នកនិពន្ធចម្រៀងដ៏ល្បីឈ្មោះ Usher ក្នុងបទ ‘Butter’។ ខណៈតារាចម្រៀងជាច្រើនស្រមើស្រមៃមានបំណងចង់ចាប់ដៃគូធ្វើការជាមួយនឹង Usher មើលទៅហាក់គាត់ជ្រើសរើសយក V ជាតារាក្នុងដួងចិត្តរបស់គាត់មុនគេ ខណៈតារាចម្រៀងរូបនេះបានធ្វើវីដេអូ Butter challenge នៅលក្នុងកម្មវិធី Tiktok ហើយបានដើរយ៉ាងឡូយជាមួយនឹងឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត ច្រៀងនៅផ្នែករបស់ V ក្រុម BTS ។
. @Usher vía TikTok
Caption: "Don't need no Usher to remind me you've got bad"
Used Butter as bgm 🙂 @BTS_twt pic.twitter.com/vXJllWhpjl
— Ria⁷◾ 🧈|| SLOW || ᴮᴱ || (@__gaciria) June 3, 2021
[@Usher] used Butter as the background music for their tiktok post.
They mentioned Taehyung’s iconic part “Don’t need no Usher” on the caption.— KTH Nepal (@KTH_Nepal) June 3, 2021
Usher tweeted បានបង្ហោះវីដេអូនេះនៅក្នុងគណនីធ្វីតធឺដែរ ហើយបានដាក់ចំណងជើងទាំងមានផ្នែក V ច្រៀង ដែលលើកមកនិយាយពីឈ្មោះរបស់គាត់។ ទង្វើដោយប្រយោលបន្តិចបន្តួចនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
DONT❌NEED🤲🏾NO❌USHER🕴🏾TO✌🏾REMIND💭ME😹YOUVE👉🏾GOT🤲🏾IT🎈BAD🧑🏾🌾@bts_bighit #bts pic.twitter.com/YqX9qyMHvu
— Usher Raymond IV (@Usher) June 3, 2021
រឿងនេះបញ្ជាក់ទៀតថា តារាចម្រៀង/តារាល្បី ក្នុងដួងចិត្តរបស់គ្រប់គ្នា គឺជាអ្នកគាំទ្រម្នាក់របស់ V ដែរ។ V តែងតែទាញចំណាប់អារម្មណ៍ពីមនុស្សគ្រប់វណ្ណៈឱ្យចាប់អារម្មណ៍នឹងការច្រៀងរាំរបស់គាត់៕
ប្រភព៖ allkpop