Han Ye Seul  កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ខណៈ​នាង​បាន​ឆ្លើយ​តបដោយ​ផ្ទាល់​ទៅនឹង​ការ​បញ្ចេញ​មតិ​មួយ​ចំនួន​របស់​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​។ កាល​ពីថ្ងៃទី៤ ខែមិថុនា កន្លង​ទៅ​ គេ​បាន​ឃើញ Han Ye Seul  ឆ្លើយ​តប​ដោយ​ផ្ទាល់​ដើម្បី​បំបាត់​ក្តីបារម្ភ​របស់​អ្នក​គាំទ្រ​ចំពោះ​មិត្ត​ប្រុស​របស់​នាង​។

នៅ​ថ្ងៃ​នេះ Han Ye Seul បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់​នាង​ឈរ​ផ្អែក​ទល់​ខ្នង​នឹង​ឡាន​ឡាំបូហ្គីនី​របស់​នាង​ដោយ​បាន​ដាក់​ចំណង​ជើងថា “I spill all the juice so stay tuned!” with the hashtags, “I can’t stand it anymore,” and “Let’s take this to the end. (ខ្ញុំ​កំពប់​ទឹក​ផ្លែ​ឈើ​ទាំង​អស់​ ដូច​នេះ​សូម​បន្ត​តាម​ដាន​ព័ត៌មាន​បន្ថែម​ ជាមួយននឹង ហាស​ថេកស៏ ខ្ញុំមិន​អាច​ទ្រាំ​បាន​ទៀត​ទេ​ និង​តោះ​សូម​បញ្ចប់​រឿង​នេះ​ទៅ​) ។

បន្ទាប់​ពី​សារ​​នេះ​បាន​បង្ហោះ​ជាសាធារណៈ​ភ្លាម អ្នក​គាំទ្រ​របស់​នាង​ជា​ច្រើន​បាន​សម្រុក​ចូល​ទៅ​មើល​អាខោន​របស់​នាង​ដោយបាន​បន្សល់​ទុក​នូវ​ការ​បញ្ចេញ​មតិ​បារម្ភពី​រឿង​ទាក់​ទង​នឹង​មិត្ត​ប្រុស​របស់​នាង​។ ក្រៅពីនេះ មាន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណេត​ជា​ច្រើន​​បាន​សួរ​សំណួរ​ផ្សេង​ៗ​ដោយ​រំពឹងចង់​បាន​ចម្លើយ​យ៉ាង​ខ្លាំ​ង ដោយវា​​ជា​សំណួរ​ដែល​នាង​បាន​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​ដោយ​ផ្ទាល់​ទៅ​វិញ​។​

អ្នក​ប្រើ​អ៊ីន​ធឺណត​ម្នាក់​បាន​បញ្ចេញ​មតិ​ “តើ​ពាក្យ​ចចាម​អារ៉ាម​ថា​ អ្នក​បាន​ទះ​​កំផ្លៀង Jennie ក្រុម​ BLACKPINK ជា​រឿង​ពិតដែរ​ទេ​?” Han Ye Seul បាន​ឆ្លើយ​តប​យ៉ាង​លឿន​ថា “ខ្ញុំមិនដែល​បាន​ជួប​កញ្ញា Ms. Jennie សូម្បី​តែ​ម្តង​”។ ការ​ឆ្លើយតប​មួយ​នេះ​ទទួល​បាន​ការ​ចុច​ like ជា​ច្រើន​ក្នុងរយៈ​ពេល​តែប៉ុន្មាន​ម៉ោង​ ខណៈអ្នក​គាំទ្រ​ជា​ច្រើន​របស់ Han Ye Seul ពេញ​ចិត្ត​ការ​ឆ្លើយ​តប​របស់​តារា​សម្តែង​ស្រី​រូប​នេះ​ចំពោះ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណេត​រូប​នេះ​។​

Han Ye Seul ក៏បាន​ឆ្លើយត​ប​ “ខ្ញុំ​ណាត់​ជួប​គ្នា​ច្រើន​ដង​​ ហើយ​ខ្ញុំគិត​ បុរស​នេះ​ពិត​ជា​ស្អាត​ស្អំ​” ទៅនឹង​ការ​បញ្ចេញ​មតិ “សូម​កុំ​ត្រលប់​ដូចជា​ Nancy Lang។ បើ​មនុស្ស​នៅ​ជុំវិញ​អ្នក​ថា បុរស​ម្នាក់​នោះអាក្រក់ នោះ គាត់​ពិត​ជា​មិនល្អ​។ ខ្ញុំនិយាយ​នេះ ក្នុងនាមជាអ្នកគាំទ្រ​ម្នាក់”។

ចំពោះការ​បញ្ចេញមតិ​ “ចេញ​ទីនេះ​ គ្មាន​អ្វី​សល់​ក្នុង​អ្នក លើក​លែង​តែ​ក្បាល​ទទេស្អាត​របស់​អ្នក​” ដោយ Han Ye Seul បាន​ឆ្លើយ​តប​ “បើ​អ្នកមិន​ចូល​ចិត្ត​ខ្ញុំ សូម​ដើរ​ចេញ​ឱ្យ​ឆ្ងាយ​ទៅ”។ Han Ye Seul ក៏​បាន​សុំ​អ្នក​គាំទ្រ​មួយ​ចំនួន​របស់​នាង​ឱ្យបន្ត​រង់​ចាំ​លទ្ធផល​នៃ​ ​​ រឿង​អាស្រូវនៅ​ក្លឹប​ Burning Sun ​​ ​ខណៈ​នាង​គឺជា​តារា​សម្តែង​ស្រី​ដែល​ត្រូវ​បាន​លើក​មកនិយាយ​ដោយ Garo Sero Institute កាល​ពីមុន​។ អ្នក​ប្រើ​អ៊ីន​ធឺណេត​ម្នាក់​បាន​សួរ​ “ពេល​ណា​ ពន្យល់​បក​ស្រាយ​ពី​ រឿង​អាស្រូវនៅ​ក្លឹប​ Burning Sun ដោយ Han Ye Seul ឆ្លើយ​តប​ដោយ​ថា “អំណរ​​នៃ​ការ​រង់​ចាំ។ សូមរង់ចាំ​យូរ​បន្តិច​ទៀត​”។

Han Ye Seul បាន​បន្ត​ឆ្លើយ​តប​ទៅ​ការ​បញ្ចេញ​មតិ​របស់​អ្នក​គាំទ្រ​ជា​ច្រើន​របស់​នាង​ ខណៈ​នាង​វាយ​ប្រហារ​តប​ទៅវិញចំពោះ​ការ​បញ្ចេញ​មតិ​ទាំង​ឡាយ​ដែល​មាន​បំណង​ចង់​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​នាង​ និង​ផ្តល់​ចម្លើយ​ស្មោះត្រង់​របស់​នាង​ចំពោះ​សំណួរ​ជា​ច្រើន​៕

ប្រភព៖ allkpop

(Number Of Views: 1,111 times)