បទ “DDU-DU DDU-DU” របស់​ក្រុម BLACKPINK បន្ត​កើន​ចំនួន​ចុច​មើល​គួរ​ឱ្យ​កត់សម្គាល់​! នៅ​ថ្ងៃទី៤ ខែមិថុនា ម៉ោង​ 7:30 a.m. KST, វីដេអូ​ចម្រៀង​សម្រាប់បទ “DDU-DU DDU-DU” កើន​ចំនួន​ចុច​មើលដល់  1.6  ពាន់​លាន​នៅ​លើ​យូធូប​។ នេះគឺជា​វីដេអូ​ចម្រៀង​របស់​ក្រុម​កូរ៉េ​ដំបូង​ដែល​សម្រេច​​បាន​ជោគជ័យ​នេះ​ ហើយ​​តារា​ចម្រៀង​​កូរ៉េតែមួយគត់​ដែល​សម្រេច​បាន​ជោគ​ជ័យ​នេះ​ដែរ​គឺ PSY ជាមួយ​បទ “Gangnam Style”។

“DDU-DU DD-DU” ចេញ​កាល​ពី​ថ្ងៃទី១៥ ខែមិថុនា​ឆ្នាំ២០១៨​ ម៉ោង​នៅ​កូរ៉េ​ ដោយ​វា​ចំណាយ​ពេល ២ ឆ្នាំ ១១ ខែ​ ១៩ ថ្ងៃ និង១៣ ម៉ោង​ដើម្បី​សម្រេច​បាន​ជោគ​ជ័យនេះ​។ សូមចូល​រួម​អបអរ​ក្រុម BLACKPINK!

ប្រភព៖ soompi

(Number Of Views: 290 times)