Girls’ Generation បាន​អបអរ​ខួប​គម្រប់ ៥០០០ ថ្ងៃ​ក្នុង​សិល្បៈតាម​អន​ឡាញ​​រាប់​ចាប់តាំង​ពី​ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង​។​ កាល​ពីថ្ងៃទី១២ ខែមេសា  Sooyoung បាន​បន្ថែម​ព័ត៌មាន​ចូល​ក្នុង​គណនី​អ៊ីន​ស្តា​ក្រាម​ story  របស់​នាង​​ដើម្បី​បង្ហាញ​ប្រាប់​ថា សមាជិកទាំង​អស់​បានជុំ​គ្នា​តាម​រយៈ​កម្មវិធី Zoom ដើម្បី​អបអរ​ខួប​គម្រប់ ៥០០០ ថ្ងៃ​ក្នុង​សិល្បៈ​តាំង​ពី​ពួក​គេ​បង្ហាញ​ខ្លួន​ដំបូង​ជាមួយ​គ្នា​។ នាង​បាន​បង្ហោះ​រូបភាព​ថត​ចេញទូរសព្ទ​ដៃ​ដែល​បង្ហាញ​ពី​វត្ត​មាន​របស់​សមាជិក​ទាំង​អស់​ដែល​ចូល​រួម​ក្នុង​កម្មវិធី​នេះ​។​ រូបភាព​ថត​ចេញពីទូរសព្ទ​នេះ​បង្ហាញ​សមាជិក​ទាំង ៨ នាក់​ដែល​មានវ​ត្ត​មាន​ក្នុង​កម្មវិធី​នេះ​លើក​លែង​តែ​ Tiffany  ដែល​ជា​ម្ចាស់​រៀប​ចំ​កម្ម​វិធី​។ នៅ​ក្នុង​ចំណង​ជើង​ នាង​បាន​សរសេរ​ថា “​រូបភាព​ថត​ជុំ​គ្នា​ក្នុង​កម្មវិធី​ជួប​ជុំតាម​អន​ឡាញ​ដើម្បីអបអរ​ខួប​គម្រប់ ៥០០០ ថ្ងៃ​ក្នុង​សិល្បៈ​រាប់​តាំង​ពី​យើង​បង្ហាញ​ខ្លួនដំបូង​​”។​   

សូម​ចូល​រួម​អបអរ​ Girls’ Generation ដែល​សម្រេច​នូវ​ជោគ​ជ័យ​មួយ​ទៀត​!

ប្រភព៖ allkpop

(Number Of Views: 1,691 times)