Rosé  ក្រុម BLACKPINK បា​ន​បង្កើតកំណត់​ត្រា​​ Guinness World Records​ ជាមួយ​នឹង​បទ​ចម្រៀង​ដ៏​អស្ចារ្យ​ទោល​ដំបូង​របស់​នាង​។ Rosé បាន​បង្ហាញ​ខ្លួន​ក្នុង​នាមជា​តារា​ចម្រៀង​ទោល​ជាមួយនឹង​អាល់ប៊ុម​ដំបូង​របស់​នាង​មាន​ចំណង​ជើងថា “R” និង​បន្ទាប់មក​ ចេញ​បទ​ក្រប​មុខ “On The Ground” កាល​ពីថ្ងៃទី១២ ខែមីនា វេលាម៉ោង ២ ល្ងាច​ម៉ោង​នៅ​កូរ៉េ​។​

នៅ​ថ្ងៃទី៩ ខែមេសា Guinness World Records បាន​ប្រាប់​ថា វីដេអូ​ចម្រៀង​របស់​  Rosé សម្រាប់បទ “On The Ground” ត្រូវ​បាន​ទទួល​ស្គាល់​​ជា​ផ្លូវ​ការ​ជា​វីដេអូ​មាន​ចំនួន​ចុច​មើល​ជាងគេ​​ក្នុងរយៈ​ពេល ២៤ ម៉ោង​ ជា​ចម្រៀង​របស់​តារា​ចម្រៀង​ទោល​កូរ៉េ​។​

វីដេអូ​ចម្រៀង​សម្រាប់​បទ  “On the Ground” មាន​ចំនួន​អ្នក​ចុច​មើល 41.6  លាន​ដង​ក្នុង​រយៈ​ពេល ២៤ ម៉ោង​ដំបូង​បន្ទាប់​ពី​ចេញ​។ នេះគឺជា​លើក​ដំបូង​កំណត់​ត្រា​​នេះ​ត្រូវ​បាន​បំបែក​​បាន​ចាប់​តាំង​ពីកំណត់​ត្រា​ពីមុន​របស់​​​តារា​ចម្រៀង PSY សម្រាប់​បទ “Gangnam Style” កាល​ពី​ ៨ ឆ្នាំមុន​ដែល​មាន​ចំនួន​ចុចមើល​ 36 លានដង​។​

លើស​ពីនេះ Rosé  បាន​ឈរ​នៅ​កំពូល​តារាង​ global charts របស់ Billboard ដំបូង​ទាំង​ក្នុងនាម​ជា​តារា​ចម្រៀង​ទោល និង​ជា​ក្រុម​។​ បទ “On The Ground” ជាប់លេខ ១ នៅលើ​តារាង​ Global 200 និង​ Global Excl របស់​សហរដ្ឋ​អាមេរិក​។​

តារាងចំណាត់​ថ្នាក់​​ជា​ច្រើន​ដែល​បើក​ដំណើរ​ការ​កាល​ពី​ខែកញ្ញា ចាត់​ចំណាត់​ថ្នាក់​ចម្រៀង​ផ្អែក​លើ​ទិន្នន័យ​លក់ និង​​ចំនួន​មើល​តាម​អន​ឡាញ​ ពី​ក្នុង ២០០ ប្រទេស​។ តារាង The Global 200 មានទិន្នន័យ​ពីជុំវិញ​ពិភព​លោក​ ហើយ​តារាង​ Global Excl. U.S. chart មាន​ទិន្នន័យ​ពី​បណ្តាប្រទេសក្រៅ​ពីសហ​រដ្ឋ​អាមេរិក​។​

ជាមួយ​នឹង​បទ “Lovesick Girls,” ក្រុម BLACKPINK បាន​​ឈរនៅកំពូល​តារាង Global Excl. U.S. char ក្នុងខែតុលា​ ឥលូវ Rosé មាន​ចម្រៀង​ពីរ​បទ ​ជាប់​លេខ ១ នៅលើ​តារាង Global Excl. U.S. chart របស់ Billboard។ Guinness World Records បាន​សាទរ​ Rosé ចំពោះ​​ជោគ​ជ័យ​ដ៏អស្ចារ្យ​របស់​នាង​ដោយ​ថា “នេះ​អាច​គ្រាន់​តែ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​បង្កើត​កំណត់​ត្រា​ក្នុង​អាជី​ព​ចម្រៀង​ទោល​របស់​នាង​ប៉ុណ្ណោះ​” ។

បច្ចុប្បន្ន ក្រុម BLACKPINK  មាន​វីដេអូ​ចំនួន ២៧ ដែល​មាន​ចំនួន​ចុចមើល​រាប់លាន និង​មាន​ subscribers  ជិត​ ៦០ លាន​នាក់​នៅ​លើ​ឆាណែល​យូធូប​របស់​ពួក​គេ។ ពួក​គេ​មិន​ត្រឹម​តែ​ជា​ក្រុម​ចម្រៀង​ស្រី​មាន​ subscribers ច្រើន​ជាង​គេ​ក្នុង​យូធូប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ពួក​គេ​ជាប់លេខ ២ បន្ទាប់​ពី​តារា​ចម្រៀង Justin Bieber  ជា​ក្រុម​ចម្រៀង​មាន subscribed ច្រើន​ជាង​គេ​នៅ​ក្នុង​យូធូប​។

សូម​ចូល​រួម​សាទរ​ Rosé!

ប្រភព៖ soompi

(Number Of Views: 1,301 times)