ក្រុម NCT DREAM នឹង​វិល​វិញ​ជាមួយនឹង​អាល់ប៊ុម​ដំបូង​របស់​ពួក​គេ។​ នៅថ្ងៃទី១២ ខែមេសា នេះ​ ក្រុមចម្រៀង​នេះ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ពួក​គេ​នឹង​វិល​វិញ​ជាមួយនឹង​អាល់ប៊ុម​ស្ទូឌីយ៉ូ​ដំបូង​មាន​ចំណង​ជើង​ថា  “Hot Sauce” ដោយនេះ​ជា​អាល់ប៊ុម​ដំបូង​របស់​ពួក​គេ​បន្ទាប់​ពីបាន​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​រយៈ​ពេល​ជិត ៥ ឆ្នាំ។​

NCT DREAM ក៏បាន​ចេញ​រូបភាព​ឃោសនា​ដំបូង​សម្រាប់​អាល់ប៊ុម​ចេញនាពេល​ខាង​មុខ​នេះ​ ដែលនឹង​មាន​វត្តមានសមាជិក​ទាំង​ ៧ នាក់​ ដោយ​ពួក​គេ​វិល​វិញ​ដំបូង​មាន​ទាំង Mark ​ចាប់​តាំង​ពីចេញ​បទ “We Go Up” កាល​ពី​​ ៣ ឆ្នាំ​កន្លង​ទៅ​។ “Hot Sauce” ចេញនៅថ្ងៃទី១០ ខែឧសភា ម៉ោង​នៅកូរ៉េ​៕

ប្រភព៖ soompi

(Number Of Views: 315 times)