MOMOLAND កើន​ចំនួន​ចុច​មើល MV របស់​ពួក​គេ​នៅលើ​យូធូប​ដល់​ទៅ 500 លាន​ដង​លើក​ដំបូង។​ នៅ​ថ្ងៃទី១២ ខែមេសា ប្រហែល​ម៉ោង ៦៖១៣ ព្រឹកម៉ោង​នៅ​កូរ៉េ​ វីដេអូ​ចម្រៀង​សម្រាប់​បទដ៏ល្បី “BBoom BBoom”  របស់​ក្រុម MOMOLAND  បាន​កើន​ចំនួន​ចុច​មើល ៥០០ លាន​នៅលើ​យូធូប​ ដោយ​វា​ជា​វីដេអូ​ចម្រៀង​ដំបូង​របស់​ក្រុម​នេះ​​ដែល​សម្រេច​ជោគ​ជ័យ​នេះ​។

“BBoom BBoom”  ចេញ​កាល​ពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៦ ល្ងាច​ មានន័យ​ថា វា​ចំណាយ​ពេល​តែ​ជាង​ ៣ ឆ្នាំ​ ៣ ខែ និង​៨​ ថ្ងៃ​ដើម្បី​សម្រេច​ជោគ​ជ័យ​នេះ​។​ ក្រុម MOMOLAND ជា​ក្រុម​ទី៣ ដែល​កើន​ចំនួន​ចុចមើល​ ៥០០​ លាន​ដង​សម្រាប់​វីដេអូ​ចម្រៀង​លើ​យូធូប​បន្ទាប់​ពី​ក្រុម BLACKPINK and TWICE ។ សូម​ចូលរួម​អបអរ​ក្រុម​នេះ​!

ប្រភព៖ soompi

(Number Of Views: 606 times)