Brave Girls បាន​ឈរ​នៅ​កំពូល​តារាង​ចំណាត់​ថ្នាក់​ក្រុមចម្រៀង​ស្រី​ដែលមាន​ប្រជា​ប្រិយភាព​ជាង​គេ​សម្រាប់​ខែ​នេះ។ យោង​តាម​វិទ្យាស្ថាន​  Korea Institute of Corporate Reputation ក្រុម Brave Girls បាន​ជាប់លេខ​ ១ នៃ​ទិន្នន័យ​ក្នុង​ខែមេសា​ តាម​ពីក្រោយ​ដោយ​ក្រុម BLACKPINK  និង​ក្រុម Cosmic Girls ។ ទិន្នន័យ​ 38,956,768  សន្លឹក​ត្រូវ​បាន​ពិនិត្យ​វាយ​តម្លៃ​ចាប់ថ្ងៃទី១១ ខែមីនា ដល់​ថ្ងៃទី១១ ខែមេសា​។

ក្រុម​ចម្រៀង​ផ្សេង​ទៀត​ជាប់​ចំណាត់​ថ្នាក់​តាម​លំដាប់​លំដោយតពី​លើ​​ Oh My Girl, TWICE, IZ*ONE, MAMAMOO, Red Velvet, GFriend, Weeekly, (G)I-DLE, ITZY, Girls’ Generation, Lovelyz, A Pink, PURPLE K!SS, Stellar, LABOUM, STAYC, LOONA, Dream Catcher, aespa, After School, woo!ah!, DIA, ELRIS, EXID, Momoland, Rocket Punch និង​ fromis_9 ៕

ប្រភព៖ allkpop

(Number Of Views: 1,501 times)