ទាំង​អ្នកគាំទ្រ​នៅ​អន្ត​រជាតិ​ និង​ក្នុង​ប្រទេស​ពេញ​ចិត្ត​នឹង​រូប​ថត​ភាព​ថ​តដោយ​ខ្លួន​ឯ​ង​របស់ Jungkook ។ កាល​ពី​ថ្ងៃទី១១ ខែមេសា Jungkook  ក្រុម BTS បាន​បង្ហោះ​រូបភាព​​ថត​ដោយ​ខ្លួ​ន​ឯ​ង​ប៉ុន្មាន​សន្លឹក​នៅ​​លើ​បណ្តាញ​សង្គម​ធ្វីត​ធឺ​ ដោយ​សរសេរ​ចំណង​ជើង​ថា  “I miss ARMYs T_T” ។ បន្ទាប់​ពី​បន្ថែម​ព័ត៌មាន​ចូល​ក្នុង​គណនី​ផ្ទាល់​ខ្លួន​ ឃ្លា ‘JEON JUNGKOOK‘ and ‘jungkook‘ ទទួល​បាន​ការ​ចាប់​អា​រម្មណ៍​គ្រប់​ទិស​ទី​នៅ​លើ​ធ្វីត​ធឺ​ប្រមូល​បាន​អ្នក​គាំទ្រ​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​។​

នៅ​លើ​បណ្តាញ​សង្គម​មួយ​ អ្នក​គាំទ្រ​ក្នុង​ប្រទេស​ជា​ច្រើន​បាន​ចែក​រំលែក​ព័ត៌មាន​នេះ​ និង​បាន​បង្ហោះ​រូបភាព​ selfies ថ្មីៗ​នេះ​ របស់ Jungkook ។ នៅ​ក្នុង​ការ​បន្ថែម​ព័ត៌មាន​ថ្មី​បំផុត​របស់គាត់​ប្រចាំខែ​ Jungkook ​បាន​បង្ហាញ​នូវ​ចំណង់​ពី​ម៉ូត​ទាន់​សម័យ​​របស់​គាត់​ និង​ស្តាយ​សក់​ផ្សេងៗ​ក្នុង​រូបភាព​ថត​ដោយ​ខ្លួន​ឯង​ប៉ុន្មាន​សន្លឹក​៕

ប្រភព៖ allkpop

(Number Of Views: 334 times)