Korea Institute of Corporate Reputation បាន​បង្ហាញនូវ​ចំណាត់​ថ្នាក់​ក្រុម​ចម្រៀង​ប្រុស​ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ​សម្រាប់​ខែមេសា ដោយ​ផ្អែក​លើ​ការ​វិភាគ​ទិន្នន័យ​ទាំង​ស្រុង​របស់​ពួកគេ​។ ចាប់​ពីថ្ងៃទី១០ ខែមីនា ដល់​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១​ វិទ្យាស្ថាន​នេះ​បាន​ធ្វើ​ការ​វិភាគ​ទិន្នន័យ​ទាំង​ស្រុង​របស់​ក្រុម​ចម្រៀង​ប្រុស​ផ្សេង​ៗ​ ចាប់​ពីចំណុច​ មតិ​របស់​អតិថិជន សកម្ម​ភាព​លើ​សារ​ព័ត៌មាន​ ការ​ប្រាស្រ័យ​ទាក់​ទង​ សកម្ម​ភាព​ក្នុង​សហគមន៍​ ។ ល ។

ចាប់​ពី​ខែមេសា ចំណាត់​ថ្នាក់​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​មាន​តាម​លំដាប់​លំដោយ​៖ BTSNCTSeventeen, EXO, SHINee, Super Junior, ASTRO, The Boyz, BTOB និង​ ATEEZ។​ ម្តង​ទៀត​ហើយ ក្រុម BTS ជាប់លេខ ១ ដោយ​ទទួល​បាន​ពិន្ទុ 15,938,202 ខណៈក្រុម NCT បាន​ជាប់លេខ ២ ដោយ​ទទួល​បាន 3,574,966 ពិន្ទុ។ ក្រុម Seventeen បា​ន​ជាប់លេខ ៣ ដោយ​ទទួល​បាន 3,354,205 ពិន្ទុ៕

ប្រភព៖ allkpop

(Number Of Views: 1,643 times)