Lee Min Ho ត្រូវ​បាន​ជ្រើស​រើស​ជា​ម៉ូឌែល​សម្រាប់​ប្រែន​គ្រឿង​អលង្កការ​ ‘Louis Vuitton’ ។ រូបភាព​របស់​ Lee Min Ho ជា​ម៉ូឌែល​សម្រាប់​ប្រែន​នេះ​អង្គុយ​នៅ​ខាង​មុខ​អាគារ forest of buildings ក្នុង​ទីក្រុង​សេអ៊ូល​​ អាច​ឃើញ​ក្នុង​យុទ្ធនាការ​ Groundbur Street Diver Campaign របស់​ប្រែន  Louis Vuitton ថត​ដោយ​អ្នក​ថត​រូប​ដ៏ល្បី​ឈ្មោះ Mario Sorrenti ។

តាំង​ពី​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​ឆ្នាំ២០០៦ Lee Min Ho ទទួល​បាន​ប្រជា​ប្រិយភាព​​ទាំង​ក្នុង​ប្រទេស​កូរ៉េ​ និង​នៅ​បរទេស​ដោយ​ភាព​យន្ត​ភាគ​រឿង  ‘Boys Over Flowers’ ក្នុង​ឆ្នាំ២០០៩ ហើយ​ភាពយន្ត​ភាគ ‘Heirs’ ក្នុងឆ្នាំ២០១៣​។ គាត់​អាច​ទាញ​យក​ចំណាប់​អារម្មណ៍​ និង​ការ​ពេញ​ចិត្ត​ពី​អ្នក​គាំទ្រ​នៅ​បរទេស​បាន​ដោយសារ​តែ​សម្រស់​ដូច​ទេវបុត្រ​របស់​គាត់​។ គាត់បន្ត​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​ជុំវិញ​ពិភព​លោក​បន្ថែម​ក្នុងឆ្នាំ​២០១៦ ដោយ​ភាពយន្ត​ភាគ​រឿង ‘Legend of the Blue Sea’ ហើយ​ភាព​យន្ត​ភាគ​ឆ្នាំ២០២០ រឿង ‘The King: Eternal Monarch’ ។ ឥលូវ​ គាត់​ជា​តួ​ឯក​លេច​ធ្លោ​ជាង​គេ​ក្នុងវិស័យភាពយន្ត​កូរ៉េ​។​

ក្នុងឆ្នាំ២០២១ ​Lee Min Ho គ្រោង​បន្ត​អាជីព​សម្តែង​របស់​ខ្លួន​ ព្រោះគាត់​គ្រោង​នឹង​បង្ហាញ​វត្តមានក្នុង​រឿង ‘Pachinko’ របស់ Apple TV។

ប្រភព៖ allkpop

(Number Of Views: 212 times)