EXO បាន​ចែក​រំលែក​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​ពួក​គេ​បាន​ថ​ត​ជាមួយ​នឹង​ Chanyeol មុន​ពេល​សមាជិក​រួម​ក្រុម​របស់​ពួក​គេ​ចូល​បំពេញ​កាតព្វ​កិច្ចយោធា​នា​។ កាល​ពីថ្ងៃទី៨ ខែមេសា ក្រុម EXO បាន​បបញ្ចេញ​រូបភាព​ពីរ​​សន្លឹក​នៅ​លើ​គណនី​ Lysn ផ្លូវ​ការ​របស់​ពួក​គេ​ ។ SehunKaiD.O.Xiumin និង​ Baekhyun  បាន​នៅ​ជុំវិញ Chanyeol ដែល​ឃើញ​កាត់​សក់​ខ្លី​ និង​ពាក់​ម៉ាស់​។ ក្នុង​រូបភាព​ទី១ សមាជិក​ទាំង​អស់​បាន​ប៉ះ​ស្តាយ​សក់​របស់ Chanyeol និង​ក្នុងរូបភាព​ទីពីរ ពួក​គេ​បញ្ចេញ​ស្នាម​ញញឹម​យ៉ាង​កក់​ក្តៅ​ ខណៈ Chanyeol អង្គុយ​ពាក់​មួកព័ទ្ធ​ក្បាល​នៅ​​ខែរងា​។​

Chanyeol  ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​នៅ​ថ្ងៃទី២៩ ខែមីនា ហើយ​គាត់​ជា​សមាជិក​ទី៥ ក្នុង​ក្រុម​នេះ​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​បន្ទាប់​ពី D.O., Xiumin, Suho និង​ Chen ។ ថ្ងៃ​គាត់​​ចេញ​ការ​បំពេញកាតព្វ​កិច្ច​យោធាវិញ​ប្រហែល​នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២​៕

ប្រភព៖ soompi

(Number Of Views: 310 times)