BTSBLACKPINK និង​ NCT 127 ទទួល​បាន​បេក្ខភាព​សម្រាប់​កម្មវិធី​ពាន​រង្វាន់ 2021 iHeartRadio Music Awards! ក្រុម BTS ដែល​ឈ្នះបាន​ពានពីរ​​ក្នុង​កម្មវិធី​នេះកាល​ពីឆ្នាំមុន​ក៏មាន​ឈ្មោះ​ប្រកួត​ប្រជែង​យក​ពាន​ចំនួន​ ៤ ប្រភេទ​ដែរ​ដូច​ជា​ពាន  Best Music Video និង​ Best Fan Army ពាន​ពីរ​នេះ​ពួក​គេ​ឈ្នះ​បាន​ក្នុងឆ្នាំ២០២០​ ប៉ុន្តែ​ក៏​មាន​ឈ្មោះ​សម្រាប់​ពាន​ Best Duo/Group of the Year និង​ពាន​ Favorite Music Video Choreography (choreography by Son Sung Deuk) ។

ខណៈ​ពាន​រង្វាន់ Best Music Video, Best Fan Army និង​ Favorite Music Choreography ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​បណ្តាញ​សង្គម​ ពាន Best Duo/Group of the Year មិន​ត្រូវ​បាន​សម្រេច​ដោយ​សន្លឹក​ឆ្នោត​របស់​អ្នក​គាំទ្រ​ទេ​។​ ចំពោះ​ពាន Best Duo/Group of the Year  ក្រុម BTS តតាំង​ជាមួយ​នឹង Dan + Shay, Jonas Brothers, Maroon 5 និង​ក្រុម twenty one pilots ។​

ទន្ទឹម​នឹ​ង​នេះ ក្រុម BLACKPINK  ទទួល​បាន​បេក្ខភាព​សម្រាប់​ប្រជែង​យក​ពាន​ចំនួន​ពីរ​ក្នុង​ឆ្នាំ​នេះ​។​ បន្ទាប់​ពី​ឈ្នះ​បាន​ពាន Favorite Music Video Choreography  ក្នុងកម្មវិធី​ពាន​រង្វាន់​ឆ្នាំមុន​​ ក្រុម​នេះ​ប្រកួត​ប្រជែង​យក​ពាន Best Music Video and Best Fan Army  ក្នុងឆ្នាំនេះ​។​

ចុង​ក្រោយ  ក្រុម NCT 127 ក៏​ត្រូវ​បាន​ជ្រើស​រើស​ឈរ​ឈ្មោះ​ប្រកួត​យក​ពាន Best Fan Army ក្នុងឆ្នាំនេះ​ជាមួយនឹង​ BTS, BLACKPINK, Agnez Mo, Ariana Grande, Justin Bieber, Harry Styles, Why Don’t We, Louis Tomlinson, Shawn Mendes, Selena Gomez និង​ Taylor Swift។ កម្មវិធីពាន​រង្វាន់​នេះ​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១​ វេលា​ម៉ោង ៨ ល្ងាច​ ហើយ​ការ​បោះ​ឆ្នោត​តាម​បណ្តាញ​សង្គម​ក្នុង​ឆ្នាំនេះ​នឹង​បញ្ចប់​នៅថ្ងៃទី១៩ ខែឧសភា វេលាម៉ោង ១១៖៥៩ ល្ងាច​ម៉ោង​នៅ​អាស៊ី​៕

ប្រភព៖ soompi

(Number Of Views: 1,230 times)