អ្នក​គាំទ្រ​របស់​ក្រុម BTS ដឹង​ថា​​ Jungkook ជា​អ្នក​គាំទ្រ​លោក  Justin Bieber ពីព្រោះ Jungkook ចេញ​ចម្រៀង​ cover បទ​ចម្រៀង​ប៉ុន្មាន​បទ​របស់​តារា​ចម្រៀង​កាណាដា​រូប​នេះ​។​ រយៈ​ពេល​ច្រើន​ឆ្នាំ​នេះ Jungkook  តែង​តែ​បញ្ចូល​ចម្រៀង​ cover ប៉ុន្មាន​បទ​នេះរបស់ Justin Bieber ​ទៅក្នុង​ Soundcloud ​ហើយ​ចែក​រំលែក​ពី​ការ​កោត​សរសើរ​របស់​គាត់​ចំពោះ​តារា​ចម្រៀង Justin Bieber។ ឥឡូវ បន្ទាប់​ពីសេចក្តីប្រកាស​ថា

ផលិតកម្ម​​ HYBE បាន​សហការ​ជាមួយនឹង​ Ithaca Holdings អ្នក​គាំទ្រ​ចង់​ឃើញ​តារា​ពីរ​ដួង​នេះ​ច្រៀង​រួម​គ្នា​ដូច​ការ​រំពឹង​ទុក​កាល​ពីមុន​។ អ្នក​ប្រើ​អ៊ី​នធឺណេត​ម្នាក់​បានបង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គមមួយ​ដោយ​ភ្ជាប់​ជាមួយនឹង​ចម្រៀង​ប៉ុន្មានប​ទ​ដែល​ Jungkook  ច្រៀង cover  ហើយ​បង្ហាញ​ពី​ក្តី​រំពឹង​របស់​ពួកគេ​ចង់​ឱ្យ​អ្នកទាំង​ពីរ​សហការ​ចាប់​គូ​គ្នា​ច្រៀង​។​

អ្នក​ប្រើ​អ៊ីន​ធឺណេត​រូប​នេះ​ក៏ប្រាប់​ថា អ្នក​គាំទ្រ​នៅ​បរទេស​ក៏ចង់​បាន​ដូច​គ្នា​ ហើយ​ចង់​ឱ្យ​ Jungkook and Justin Bieber  ច្រៀង​រួមគ្នា​។

អ្នក​គាំទ្រ​ជា​ច្រើនក៏បាន​បង្ហាញអារម្មណ៍​រីករាយ​ថា ជា​ការ​អស្ចារ្យ​ណាស់បើ​អ្នកទាំង​ពីរ​អាច​ច្រៀង​រួម​គ្នា​៕

ប្រភព៖ allkpop

(Number Of Views: 225 times)