នៅ​ថ្ងៃទី៩ ខែមេសា អ្នក​តំណាង​ម្នាក់​ពី​ផលិតកម្ម SM Entertainment បាន​បញ្ជាក់​ប្រាប់​តាម​សារ​ព័ត៌មាន​ផ្សេង​ៗ​ថា “ជាការ​ពិត​កុង​ត្រា​របស់​យងើ​ជាមួយនឹង Victoria  បាន​ផុតកំណត់​ហើយ​”។ Victoria ធ្វើ​ជា​តារា​ចម្រៀង​ក្រោម​ទ្រនំ​នេះ​ចាប់​តាំង​ពីឆ្នាំ២០០៩ ដោយ​ពេល​នោះ​នាង​បាន​បង្ហាញ​ខ្លួន​ដំបូង​ជាមួយ​នឹង​ក្រុម f(x) ។ កាល​ពីឆ្នាំ២០១៥ ផលិតកម្ម​នេះ​បាន​បង្កើត ‘Victoria Song Studio’ ដើម្បី​គាំទ្រ​តារា​ចម្រៀង​រូប​នេះ​។ ខណៈ​សមាជិក​រួម​ក្រុម​ពីរនាក់​ដូច​ជា Luna និង​ Amber បាន​ចាកចេញ​ពីផលិតកម្ម SM ហើយ Victoria បាន​បន្ត​រក្សា​ទំនាក់​ទំនង​របស់​នាង​ជាមួយនឹង​ភ្នាក់​ងារ​នេះ​តាម​រយៈ ស្ឌូឌីយ៉ូនៅ​ចិន​ របស់​នាង​។​

ទោះ​ជា​យ៉ាង​នេះ​ក្តី ពីថ្ងៃទី៩ ខែមេសា Victoria បញ្ចប់​ទំនាក់​ទំនង​របស់​នាង​ជាមួយ​នឹង​ផលិតកម្ម​នេះ​ជា​ផ្លូវ​ការ​បន្ទាប់​ពី​បាន​ធ្វើ​ការ​ជាមួយ​គ្នា​រយៈ​ពេល ១២ ឆ្នាំ។ ឥលូវ​ សមាជិក​ទាំង​អស់​ក្នុងក្រុម f(x)  បាន​ចេញ​ពីផលិតកម្ម​ដំបូង​របស់​ពួក​គេ​ហើយ​។ សូម​ជូន​ពរ​នាង​ឱ្យ​សម្រេច​ការ​ងារ​អ្វីដែល​នាង​នឹង​ធ្វើ​នៅ​ថ្ងៃ​អនាគត​!

ប្រភព៖ allkpop

(Number Of Views: 125 times)